កុំជោតាមគ្នា ! តារាកំប្លែង ខ្ញុង ថាខ្លួនពុលដំបងយក្ស ​ប៊ិះ​នឹង​ស្លា ប់ ក្រោយញាំជាមួយវាជាមួយ...
ស៊ីហៀង
-

កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាពេលនេះការញាំដំបងយក្សជាមួយនិងអំបិលម្ទេសកំពុងតែមានការពេញនិយមយ៉ាងខ្លាំងរហូតធ្វើឲ្យទីផ្សារដំបងយក្ស មានការកើនឡើងមិនធម្មតាដោយមួយថ្ងៃៗលក់ដាច់ដល់ទៅរាប់រយគីឡូឯណ្ណោះ ហើយកាលពីមិនទាន់ផ្ទុះគឺគេលក់មួយគីឡូតែ ១មុឺនរៀលតែប៉ុនណ្ណោះដល់ពេលមានការពេញនិយមខ្លាំងគេលក់ឡើងដល់ទៅ ១ គីឡូ ១៥០០០រៀល ។ 

ជាមួយគ្នានេះដែរថ្មីៗនេះតារាកំប្លែង  អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាងបានសាកញាំដើមដំបងយក្សនេះដែរ តាលទ្ធផលមិនមែនឆ្ងាញ់នោះទេគឺមានតែធ្វើឲ្យអ្នកនាង មានបញ្ហាក្អួតស្ទើរស្លា ប់ ស្ទើររស់បន្ទាប់ពីញាំដំបងយក្សនេះរួច ។ 

ទន្ទឹមនិងនេះដែរតារាកំប្លែងអ្នកនាង ខ្ញុង បានបញ្ជាក់យ៉ាងច្បាស់ៗ​ថា​ ជោ​តាម​គ្នា​ដំបងយក្ស​ឆ្ងា​ញ់ណាស់ ឆ្ងាញ់​ណាស់​ឯង​ក្អួត​ចង់​ស្លាប់​។​ ធ្វើការ​ហត់​មិន​ឈឺ ​មក​ឈឺ​ដោយសារ​ហូប​ដំបងយក្ស​ គួរ​ឲ្យ​ខឹង​ណាស់ អ្នកណា​ថា​ឆ្ងាញ់​ចេញមុខ​មក​ ៕