ភ្នំពេញ៖ ចូលរួមសោកស្តាយផង កីឡាករ នៃក្រុមជម្រើសជាតិកម្ពុជាចំនួន៦រូប បានតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ការរកឃើញនេះ ធ្វើឡើងក្រោយពីកីឡាករចូលរួមក្នុងការប្រកួតលើកទី ២ នៅថ្ងៃទី ១២ ខែតុលា កម្ពុជាបានឈានទៅប្រកួតជុំទី ៣ នៃការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China ឆ្នាំ២០២៣។ នេះបើយោងតាមគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្ត្រា និងលោក ឈូក ពិសិដ្ឋ។
.jpg?1634196544)
.jpg?1634196544)
.jpg?1634196544)
.jpg?1634196545)
.jpg?1634196544)
យ៉ាងណាមិញ កីឡាករនៃក្រុមជម្រើសជាតិកម្ពុជាចំនួន៦រូប មានជាអាទិ៍ គួច សុកុម្ភៈ, សឿយ វិសាល,សារ៉េត គ្រីយ៉ា,កែវ សុខសិលា,ចាន់ វឌ្ឍនាកា, អា៊ន ពិសី,។កីឡាករទាំងអស់មានស្ថានភាពស្រាលទេ ដោយបន្តព្យាបាលនៅសណ្ឋាគារ ខណៈសមាជិកក្រុមផ្សេងទៀតត្រូវបន្តដំណើរត្រឡប់មកកម្ពុជាវិញ រីឯសមាជិក U23 ត្រូវធ្វើដំណើរទៅប្រទេសជប៉ុន។បើតាមលោក សុភ័ក្រ្តា និងលោក ពិសិទ្ធ។
.jpg?1634196549)
.jpg?1634196549)
.jpg?1634196550)
.jpg?1634196549)
.jpg?1634196549)
បើយោងតាមផេករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការលះបង់របស់ក្រុមជម្រើសជាតិគឺដើម្បីកម្ពុជា!សូមជូនពរកីឡាករយើងឲ្យឆាប់ជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩។ កីឡាករជម្រើសជាតិកម្ពុជាយើងទាំង៦នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍ ទាំងអស់គ្នាដេីម្បីកម្ពុជា។
.jpg?1634196556)
.jpg?1634196556)
.jpg?1634196555)
.jpg?1634196556)
.jpg?1634196556)
សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើសជាតិកម្ពុជាបានស្ថិតចូលក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងក្រុមឡើងមកពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែលក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣៕
.jpg?1634196570)
.jpg?1634196569)
.jpg?1634196569)
.jpg?1634196569)
.jpg?1634196569)
.jpg?1634196569)
សូមទស្សនាវីដេអូខាងក្រោម៖