ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបហើយថាពេលនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងថាតារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្មសាន់ដេម្នាក់ គឺលោក នាង ប្រាក់សុគន្ធ បានបាត់បង់ជីវិត ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ។
យ៉ាងណាមិញហេតុការណ៍គ្រោះថ្នាក់ចារចរណ៍នេះបានកើតឡើងដោយសារមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូម៉ាក Click ដែលមានស្លាកលេខ ភ្នំពេញ 1CH-0235 ពីក្រោយមួយទំហឹងធ្វើឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ បន្ទាប់មកក៏មានរថយន្តគីលានសង្គ្រោះគ្លីនិកឯកជន មន្ទីរសម្រាកព្យាបាលរស្មី ដឹកយកទៅសង្គ្រោះនៅឯន្ទីរពេទ្យ តែជាអកុសលលោក ត្រូវដាច់ខ្យល់ស្លាប់នៅលើរថយន្ត មុនពេលទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅនៅកាលពីវេលាម៉ោង ៣ ទាបភ្លឺ ឈានចូលថ្ងៃ សៅរ៍ ទី ២៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលទទួលតំណឹងមរណភាពនេះភ្លាម ធ្វើឲ្យអ្នកសិល្បៈជាច្រើនមានអារម្មណ៍តក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង សូម្បីតែតារាចម្រៀងរួមទ្រនំជាមួយគ្នាលោក អ៊ីណូ ក៏ចេញមកសម្តែងការសោកស្តាយបែបនេះដែរថា ៖ « មិនគួរសោះ គន្ធអើយគន្ធ ប្អូនអើយប្អូន សូមវិញ្ញាក្ខន្ធ ប្អូន ទៅកាន់សុគតិភពចុះ ជាតិក្រោយមានពិត សូមកុំឱ្យកម្សត់ដូចជាតិនេះទៀត ណាប្អូន » ៕
សូមទស្សនារូបភាពខាងក្រោម៖
.jpg?1640413783)
.jpg?1640413784)
.jpg?1640413792)
.jpg?1640413788)
.jpg?1640413798)
.jpg?1640413797)
.jpg?1640413787)
.jpg?1640413788)
.jpg?1640413792)
.jpg?1640413795)