ពុទ្ធោ មិនចេះតិច ! សាសា យំឡើងក្រហមភ្នែក ព្រោះខឹងខ្លួនឯងដែលចាញ់បោកបុរសម្នាក់អស់លុយរាប់មុឺនដុល្លារ…
ស៊ីហៀង
-

កម្សាន្ត ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកពិតជាបានមានការភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់ពីបុរសសង្ហាម្នាក់បានបោកលុយអ្នកលេង តុងទីន ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ​ជិត 40​ម៉ឺន​$ ហើយបុរសដែលបានបោកលុយគេនេះមានឈ្មោះថា Mrr Heng ។ 

យ៉ាងណាមិញអ្វីដែលកាន់តែភ្ញាក់ផ្អើលបន្ថែមទៀតនោះគឺក្រោយល្បីរឿងនេះឡើងស្រាប់តែក្នុងនោះក៏មានតារាស្រីម្នាក់គឺ សាសា ក៏បានចាញ់បោកបុរសម្នាក់នេះដែរ ដែលមានទឹកប្រាករហូតដល់ទៅ  ជិត 10មុឺន$ ឯណ្ណោះ ខាងក្រោមនេះជាសំណេរទាំងស្រុងដែល សាសា បានបង្ហោះនាងបានរៀបរាប់ថា ៖ « ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនអែង ដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុះ

ក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែរដឹងគ្រប់យ៉ាង ថាខ្ញុំកំពុងតែពិបាក ហេីយពិបាកខ្លាំង ហេងអេីយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទិនដូចពួកបងបងទេ គឺលុយសុទ្ទជិត100kតែម្ដង សង្ឃឹមអ្វីដែរអ្នក

និយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកេីតឡេីងទេ ខ្ញុំត្រូវមេីលកូននឹងប្អូនៗៗខ្ញុំទៀត  អ្នកក៍ដឹងដែរ ពេលដែរអ្នកត្រូវកាលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំអោយទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនដែរលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង អ្នកឃេីញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា » ៕