កម្សាន្ត ៖ បើនិយាយពីឈ្មោះ ជីជី ប្រិមយិត្តមួយចំនួនច្បាស់ជាបានស្គាល់ជាមិនខានថា កញ្ញា ជីជី គឺជាពិធីការិនីម្នាក់ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ជីជី ត្រូវបានគេស្គាល់ថាជាពិធីការិនីស្រីម្នាក់ដែលមានសមត្ថភាពនិងមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺមានសម្លេងគាំទ្រច្រើនផងដែរ ។
យ៉ាងណាមិញបើក្រលេកទៅមើលជីវិតឯកជនរបស់ពិធីការិនីរូបនេះវិញគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ បច្ចុប្បន្ន ជីជី កំពុងតែមានការកាក់កបខ្លាំងនៅក្នុងមុខជំនួញផ្នែក “ លៀសហាល ” ដែលជាមុខរបរមួយដ៏សាមញ្ញមិនមានអ្នកណាចាប់អារម្មណ៍ចង់ធ្វើនោះទេ ប៉ុន្តែពិធីការិនី ជីជី កំពុងតែជោគជ័យខ្លាំងនៅក្នុងមុខរបរ “ លៀសហាល ” នេះ ។
ជាមួយគ្នានេះដែរថ្មីៗនេះ កញ្ញា ជីជី បានទម្លាយពីគន្លឹះខ្លះៗដែលធ្វើឲ្យមុខរបរ “ លៀសហាល ”របស់ខ្លួននេះមានការពេញនិយមរខ្លាំងពីសំណាក់មហាជន ក្នុងនោះដែរកញ្ញា ជីជី បានរៀបរាប់បែបនេះ ៖ « នេះម៉ាសុីនបាញ់លៀស , ការលាងដោយប្រើម៉ាសុីន ស្អាតបាន តែ 70-80 % ទេ , 20-30% ទៀត ត្រូវលាងដោយដៃ ដដែល ដោយសារគិតរឿង លាងសំអាតស្អាត ដូចយើងធ្វើញាំនៅផ្ទះ ទើបត្រូវការ កំលាំងបុគ្គលិក ដល់ទៅ 6 នាក់ ។
ពីយប់ ក្មេងៗ ដាក់ទឹកអោយហើយ ត្រៀមម៉ោង ៣យប់ គេយកលៀសអោយ ដាក់ត្រាំ រហូតដល់ម៉ោង ៦ ព្រឹក . សំខាន់ ការស្រុះ ការប្រលាក់ ដាក់ ហាល បង្ហាញ ជា សាធារណះ ទៀត អោយបងៗ កាន់តែមានទំនុកចិត្ត ក្នុងការហូប រឿងដែលពិសេស គឺអត់ដាក់ ម្សៅស្ងួត ដែលប៉ះពាល់ ដល់ ក្រពះ ពោះវៀន និងអាចកើតមហារីកទេ .ញាំដោយការ ជឿជាក់ លៀសហាល អំបិលម្ទេស នៅ I'm Spicy Soup » ៕
សូមទស្សនារូបភាពនៅខាងក្រោម៖