កម្សាន្ត ៖ ជឿជាក់ថាមានពុកម៉ែបងប្អូនជាច្រើនពិតជាស្គាល់ ព្រះនាងតូច នរោត្តម ជេនណា រួចមកហើយ ថាព្រះនាងគឺជាខ្សែរាជវង្សម្នាក់ដែលមានសមត្ថភាពនិងទេពកោសល្យខ្ពស់ ទាំងផ្នែកចំណេះដឹងនិងផ្នែកសិល្បៈ ។
យ៉ាងណាមិញព្រះនាងតូចត្រូវបានគេដឹងថា ទ្រង់អាចនិយាយបានច្រើនភាពសាណាស់ ដូចជាភាសាថៃ បារាំង អង់គ្លេស ជាដើម លើសពីនេះទៅទៀតព្រះនាង មិនត្រឹមតែមានចំណេះដឹងជ្រៅជ្រះនោះទេ ព្រះនាងក៏មានសមត្ថភាពនិងទេពកោសល្យអាចច្រៀងបានយ៉ាងពិរោះថែមទៀតផង ហើយព្រះនាងអាចច្រៀងបានច្រើនភាសាណាស់ រាល់បទចម្រៀងរបស់ព្រះនាងគឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរផងដែរ ។
ដោយឡែកបើយើងងាកមកចាប់អារម្មណ៍រូបសម្ផស្សរបស់ព្រះនាងតូច នរោត្តម ជេនណា វិញឃើញថា ព្រះនាងក៏មានរូបឆោមស្រស់ស្អាតមិនធម្មតាដែរ គឺថាសម្រស់របស់ព្រះនាងស្រស់ស្អាតពីធម្មជាតិផងដែរ ហើយថ្មីៗនេះគេបានឃើញព្រះនាង ទ្រង់បានបង្ហាញខ្លួននៅក្នុងរ៉ូបពណ៍មាស អមមកជាមួយនិងម្គុដដ៏ភ្លឺចែងចាំងថែមទៀតនោះ បានធ្វើឲ្យសម្រស់របស់ព្រះនាងតូចនរោត្តម ជេនណា កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត រហូតធ្វើឲ្យអ្នកគាំទ្របានផ្ទុះការកោតសរសើរមិនដាច់ពីមាត់នោះទេថាព្រះនាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ពេលតែងខ្លួនបែបនេះទៅ ៕
សូមទស្សនារូបភាពខាងក្រោម៖