ការ ស្លា..ប់ នាពេលកន្លងមករបស់កំពូល Sniper ដ៏ល្បីល្បាញឈ្មោះ Wali បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី និងបណ្ដាញផ្សព្វផ្សាយពិភពលោក ។ អតីតសមាជិកនៃកងក.ម្លាំ.ង.ពិសេសកាណាដារូបនេះ ដែលត្រូវបានគេដាក់ឈ្មោះថាជាកំពូល Sniper ដ៏អស្ចារ្យបំផុតរបស់ពិភពលោកបានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យចូលរួមជាមួយកងកម្លាំងបរទេសក្នុងប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុក ពីកងកម្លាំងយោធារុស្ស៊ី។
លោក Wali បាននិយាយថា "ខ្ញុំមិនស្លាប់ទេ ឃើញទេ? ខ្ញុំកំពុងតែធ្វើការនិយាយ ហើយនេះគឺជាខ្ញុំWali ។ សម្រាប់ពាក្យចចាមអារ៉ាមអំពីការស្លាប់របស់លោក Wali ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ី VKontakte ឬ VK ដោយពួកគេបានធ្វើការអះអាងថា Wali ត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសរុស្ស៊ី ក្នុងរយៈពេលត្រឹមតែ 20 នាទីបន្ទាប់ពីការមកដល់របស់គាត់នៅទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។
ជាងនេះលោក លោក Wali បាននិយាយថា “ខ្ញុំមិនដែលទៅ Mariupol ទេក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនយល់ថាហេតុអ្វីបានជាគេបំភ្លៃព័ត៌មានបែបនេះទេ។ ខ្ញុំគិតថាវាគ្រាន់តែជាការសើចចំអក ប៉ុន្តែគិតថាវាចម្លែក ព្រោះចុងក្រោយមេដឹកនាំរុស្ស៊ី នឹងបាត់បង់ភាពជឿជាក់ដោយសារតែការឃោសនាបែបនេះ ការកុហកបែបរាក់កំផែលរបស់ខ្លួន ។
លោក Wali ក៏បាននិយាយអំពីប្រវត្តិរបស់គាត់ផងដែរ ចង្អុលបង្ហាញថាគាត់មិនមែនជាអ្នកកំពូល Sniper ដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ហើយក៏មិនមែនជាអ្នកកាន់កំណត់ត្រាដែរ។ ប៉ុន្មានសប្តាហ៍មុននឹងសម្រេចចិត្តចូលរួមក្នុងស.ម.រ.ភូមិគាត់ធ្វើការជាអ្នកសរសេរកម្មវិធីកុំព្យូទ័រនៅប្រទេសកាណាដា ហើយមិនត្រូវបានធ្វើការបណ្តុះបណ្តាលយ៉ាងសកម្មសម្រាប់ ការប្រយុទ្ធនោះដែរ ។
លោក Wali បាននិយាយថា "ខ្ញុំគ្រាន់តែជា Sniper ដ៏ល្អ គ្រាន់តែជាSniper ម្នាក់តែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ ហើយ ខ្ញុំក៏មិនបានសម្លាប់ជនជាតិរុស្ស៊ីម្នាក់ទេនៅក្នុងសង្គ្រាម ។ ការងារដែលអ្នកSniper នៅពេលនេះ ដែលអាចធ្វើទៅបានគឺដើម្បីសង្កេតមើលតែប៉ុណ្ណោះ " ។
លោក Wali ទទួលស្គាល់ថាស្ថានការណ៍ក្នុងទីក្រុងគៀវគឺមានភាពមហន្តរាយនិងគ្រោះថ្នាក់ គាត់ស្ទើរតែមិនបានដេកឬហូបបាយអស់ជាច្រើនថ្ងៃក្នុងអំឡុងពេលប្រយុទ្ធ ដោយ កងកម្លាំងរុស្ស៊ីបានវាយប្រហារមកច្រើនច្រើនសន្ធឹកសន្ធាប់ ដោយគ្មានផែនការជាក់លាក់ ជាមួយនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរ ដោយទីក្រុងត្រូវបានដុតបំផ្លាញ កន្លែងខ្លះត្រូវបានបំផ្លាញទាំងស្រុង។ ទោះបីជាយ៉ាងណា លោក Wali បច្ចុប្បន្នលោកមានបំណងវិលទៅកាន់ខ្សែប្រយុទ្ធជួរមុខវិញនៅប៉ុន្មានថ្ងៃខាងមុខនេះក្នុងទីក្រុង គៀវ ។
សូមទស្សនាវីដេអូរបស់លោកខាងក្រោម៖