កាលពីថ្ងៃអាទិត្យ តារាសម្តែង Will Smith បានឡើងលើឆាក Oscars ទាំងទឹកមុខមិនសប្បាយចិត្ដ ដោយបានទៅធ្វើការទះ កំ ផ្លៀ ងតារាកំប្លែងនឹងជាពិធីករលោក Chris Rock ពេញមុខតែម្ដង ក្រោយពីពិធីកររូបនោះបានធ្វើការចំអកឡកឡើយចំពោះការជ្រុះ ស ក់ របស់ប្រពន្ធខ្លួន ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែន មិនតែប៉ុណ្ណោះហេតុការណ៍នេះ ត្រូវបានគេយកទៅធ្វើការត្រូលនៅពាសពេញបណ្ដាញសង្គមអ៉ីនធើណេតផងដែរ។
នៅក្នុងនោះដែរ លោក Chris Rock បានសម្ដែងនូវការនិយាយកំប្លែងមួយ ដោយបានធ្វើការប្រៀបធៀបការគ្មានសក់របស់ប្រពន្ធលោក Will Smith គឺអ្នកស្រី Jada Pinkett Smith ទៅនឹងរូបរាងរបស់ Demi Moore នៅក្នុងខ្សែភាពយន្ត "G.I. Jane” ដែលធ្វើឱ្យលោក Will Smith ហាក់ដូចជាមិនសប្បាយចិត្ដទាល់តែសោះចំពោះការលេងសើចមួយនេះ។ ដែលតាមការពិតអ្នកស្រី Pinkett Smith កំពុងតែមានជំងឺមហារីកដែលតម្រូវឱ្យអ្នកស្រីត្រូវកោរសក់ចេញ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ សម្រាប់ធ្វើការព្យាបាល។
បន្ទាប់ពីហេតុការណ៍នោះបានកើតឡើងស្រាប់តែ លោក Will Smith បានធ្វើការលើកឡើងនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោកដោយបានធ្វើការរៀបរាប់ថា " អំ ពើ ហឹ ង្សា ក្នុងគ្រប់ទម្រង់របស់វាគឺមានភាពពិ ស ពុល និងបំផ្លិចបំផ្លាញ។ អាកប្បកិរិយារបស់ខ្ញុំក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards កាលពីយប់មិញគឺមិនអាចទទួលយកបាន និងមិនអាចលើកលែងទោសបាន។ រឿងកំប្លែង សម្រាប់ខ្ញុំវាជាផ្នែកមួយនៃការងារ ប៉ុន្តែរឿងកំប្លែងអំពីស្ថានភាពសុខភាពរបស់ Jada គឺដែលមានភាពច្រើនលើសលុបខុសគ្នា ដែលធ្វើឱ្យខ្ញុំមិនអាចធ្វើការទប់នូវកំហឹងបាន ហើយខ្ញុំបានប្រតិកម្មដោយអារម្មណ៍ "។
" ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ខ្ញុំខុសហើយខ្ញុំខុស ខ្ញុំខ្មាស់អៀន និងទង្វើរបស់ខ្ញុំដែលវាមិនបានបង្ហាញពីឥរិយាបទ ក្នុងនាងមជាមនុស្សប្រុសចង់ធ្វើនោះឡើយ ។ មិនមានកន្លែងសម្រាប់អំពើហឹង្សានៅក្នុងពិភពនៃសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសនោះទេ"។
"ខ្ញុំក៏សូមអធ្យាស្រ័យដល់ Academy អ្នកផលិតកម្មវិធី អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលអាកប្បកិរិយារបស់ខ្ញុំបានប្រឡាក់នូវអ្វីដែលជាដំណើរដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា "។
ខ្ញុំជាបុគ្គលម្នាក់ដែលបាននឹងកំពុងប្រព្រឹត្ដវាឡើង។
ដោយក្តីគោរព
Will