មិននឹកស្មានសោះថា Mo Amena និង តាំងម៉ូ ជាមិត្ដភិក្ដដែលមានភាពស្និទ្ធស្នាលលើសបងប្អូនទៅទៀត!
Sophea
-

ក្រោយពី Mo Amena ដឹងថា មិត្ដជិតស្និទ្ធរបស់ខ្លួនបានបាត់បង់ជីវិត នាងមានការសោកស្ដាយជាខ្លាំង និងបានធ្វើការចេញមុខទាមទាររកយុត្ដិធម៌ យ៉ាងខ្នះខ្នែងជូន តាំងម៉ូ មិនតែប៉ុណ្ណោះ នៅក្នុងថ្ងៃបុណ្យសពនាងគឺជាបុគ្គលម្នាក់ដែល ធ្វើការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ក្នុង​ពិធី​កាន់​ទុក្ខ​នាពេលកន្លងមករបស់តាំងម៉ូ   ។ 

ជាងនេះដែរនៅក្នុងកម្មវិធីទូរទស្សន៍មួយ Mo Amena បានប្រាប់ពីភាពស្និទ្ធស្នាលរបស់នាងជាមួយ តាំងម៉ូ ដែលបានកើតឡើងនិងពីរបៀបដែលនាងស្គាល់គ្នា នឹងបានចាត់ទុកគ្នាជាបងប្អូនទៅវិញទៅមក មិនតែប៉ុណ្ណោះ ពួកនាងមានបំណងធំរួមគ្នាមួយថែមទៀតផង ប៉ុន្ដែជាអកុសល តាំងម៉ូ បានឃ្លាតចាកឆ្ងាយពីនាងមុនបាត់ទៅហើយ។ 

ពាក់ព័ន្ធនឹងរឿងនេះ Mo Amena បាននិយាយថា នាងបានជួបតាំងម៉ូ ដំបូងនៅក្នុងរឿងមួយ ដោយតាំងម៉ូ​ នាងមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់ នៅពេលនោះដែរ តាំងម៉ូ បានធ្វើការបបួលនាង ទៅធ្វើការតុបតែងសក់ ដើម្បីត្រៀមថតឈុតបន្ទាប់ ដោយនៅក្នុងនោះ តាំងម៉ូ បានធ្វើម៉ូតសក់ឱ្យនាងយ៉ាងស្រស់ស្អាត ម្យ៉ាងវិញទៅ Mo Amena  បាននិយាយថា តាំងម៉ូ នាងមានភាពវៃឆ្លាតខ្លាំងណាស់ នៅក្នុងការចងចាំស្គ្រីបនៃខ្សែសាច់រឿង ដោយមិនចាំបាច់ធ្វើការអានច្រើនដងនោះឡើយ។ 

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នៅ​ពេល​ដែល Mo Amena មានរឿងមិនសូវសប្បាយចិត្ដ រហូតដល់ថ្នាក់នាងយំ នៅពេលនោះ តាំងម៉ូ បានធ្វើការមកជួយលួងលោមរូបនាង ដោយតាំងម៉ូ បាននិយាយថា  "Amena នាងអាចឱបខ្ញុំបាន ឱបហើយនាងយំឱ្យអស់ចិត្ដមក ខ្ញុំនៅទីនេះចាំកំដរអ្នក  "  ចំណែកឯ Mo Amena នាងបាននិយាយនៅក្នុងកម្មវិធីនោះថា នៅពេលនោះខ្ញុំមានអារម្មណ៍ថាដូចមានបងស្រី ឬក៏ម្ដាយ ម្នាក់ទៀតដែលចាំនៅមើលថែខ្លួននាងដូច្នោះដែរ ពេលដែលនាងពិបាកចិត្ដ។


 មិនតែប៉ុណ្ណោះ នាងបាននិយាយថា នាងនិងតាំងម៉ូ ​មាន​គម្រោង​បើក​ក្រុមហ៊ុន​ Entertainment មួយរួមគ្នាក្នុងការរៀបចំកម្មវិធីផ្សេងៗ ។ ជាងនេះផងដែរនាងចង់ធ្វើការបង្ហាត់ការសម្ដែង ដល់ក្មេងៗ ដោយតាំងម៉ូ នាងមានបំណងចង់ធ្វើជាគ្រូបង្វឹកផងដែរ។ 

សូមទស្សនាវីដេអូខាងក្រោម៖