នៅថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 គេហទំព័រ Sinchew បានបង្ហាញរូបភាពពីក្មេងស្រីម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។ ដោយម្តាយម្នាក់នៅលើហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Rabiatul Adawiyah Samad បានធ្វើការបង្ហោះរូបថតកូនស្រីរបស់ខ្លួន កំលុងពេលនាងយកកូនស្រីតូចអាយុ 11 ខែទៅមន្ទីរពេទ្យក្នុងរដ្ឋ Sarawak ដើម្បីធ្វើការពិនិត្យសុខភាព។ ដោយក្មេងស្រីរូបនោះកើតមាននូវជំងឺ ដ៏កម្រ គឺមុខរបស់ក្មេងស្រីនោះ មានរោ ម វែ ង ៗ ដុះពាសពេញមុខមាត់តែម្ដង ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញរូបភាពបែបនោះនៅលើបណ្ដាញសង្គមអ៊ីនធើណេត។
ក្នុងនោះដែរ ម្តាយរបស់ក្មេងស្រីនោះបានធ្វើការបង្ហើបថា កូនគ្រប់រូបគឺជាបេះដូង និងជាព្រលឹងរបស់ឪពុកម្តាយ។ បើទោះបីជាកូនមើលទៅពិសេសឬខុសប្លែកពីគេក៏ដោយ ។ សម្រាប់កូនស្រីរបស់គាត់ បើទោះបីជានាងមានរោ ម មុ ខ វែ ងៗ ពាសពេញមុខនិងដងខ្លួន តាំងពីកំណើតមកក៏ដោយ នឹងទោះបីជាអ្នកផ្សេងមើលឃើញថាច ម្លែ កក៏ដោយ ប៉ុន្ដែសម្រាប់ក្រុមគ្រួសាររបស់នាងគិតថាវាជាភាពអស្ចារ្យមួយ ដែលជាអំណោយពិសេសក្នុងការដែលព្រះប្រទានឱ្យពួកគេ។
ម្ដាយក្មេងស្រីរូបនោះបានធ្វើការបន្ថែមថា ដោយសារតែព្រះស្រលាញ់ពយកគេ ដូច្នេះព្រះចង់ធ្វើការសាកល្បង ពួកគេ ទើបធ្វើការប្រទានវត្ថុដ៏មានតម្លៃពិសេសមួយនេះ ។ នាងសង្ឃឹមថានៅពេលដែលកូនរបស់ខ្លួនធំឡើង រូបគេអាចនឹងមានការត្រៀមខ្លួនដើម្បីប្រឈមមុខនឹងពិភពលោកផ្សេងគ្នាជាមួយនឹងមនុស្សជាច្រើន ដែលគេបានជួប ដោយមានភាពក្លាហានផងដែរ ទាំងភាពរឹងមាំផ្លូវកាយ និងផ្លូវចិត្ត។ ទោះមុខរបស់នាងត្រូវបានបិទបាំងដោយសក់ ប៉ុន្តែវាមិនអាចបំផ្លាញភាពគួរឱ្យស្រឡាញ់របស់នាងបានឡើយ»។
ប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហោះរបស់នាងត្រូវបានផ្សព្វផ្សាយរូបភាពរបស់កូននាង ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់ខ្លាំង ដោយមានអ្នកធ្វើការចែករំលែកជិត 7,000 ដង រួមទាំងនៅលើ TikTok ផងដែរ។ វីដេអូឃ្លីបរបស់ទារកនេះ ត្រូវបានគេមើលច្រើនជាង 6.4 លានដង ដោយមនុស្សភាគច្រើនបានបញ្ចេញមតិវិជ្ជមានជាច្រើនរួមទាំងការលើកទឹកចិត្ត និងជូនពរកូនតូចមានសុខភាពល្អ។