បាត់ក្មេងអស់ជាង ២អាទិត្យរកមិនឃើញ នាំគ្នាទៅបួងសួង ប៉ុន្ដែពេលឃើញហើយ នាំគ្នាទៅគោរពដើមឈើទៅវិញ
Sophea
-

ថ្ងៃនេះ (១១ មេសា ៦៥) អ្នកយកព័ត៌មានបានរាយការណ៍មកថា ប្រជាពលរដ្ឋនៅក្នុងឃុំជាច្រើនក្នុង ស្រុកជុំសាំង ខេត្តណាខន សាវ៉ាន់ ប្រទេសថៃ ក៏ដូចជាខេត្តក្បែរៗតំបន់នោះ បានាំគ្នាធ្វើដំណើរទៅបួងសួង នៅក្រោមឈើមួយកន្លែងដែលមានឈ្មោះថាដើមតាកែន ទំហំ១អោប  ប្រវែង ៤​ម៉ែត្រ​ជាង ដែលស្ថិតនៅ​ភូមិ​២ ឃុំ​បាន​យ៉ាន់​ស្វា ឃុំ​ថាប់​គ្រិត​ខាងត្បូង ស្រុក​ជុំ​សាំង  ដោយអ្នកភូមិទាំងនោះមានជំនឿយ៉ាងមុតមាំថាជាកន្លែងមួយនោះ ជាកន្លែងដ៏ស័ក្ដិសិទ្ធបំផុត។


ក្រោយពីធ្វើការបន់ស្រន់រួចមក  ក្រុមអ្នកជួយសង្គ្រោះបានរកឃើញដើមតាកែនមួយដើមនៅក្រោមទន្លេណាន ដែលជាដើមដែលមានជាមួយនឹងសា ក ស ព របស់បងប្អូនស្រី២នាក់អាយុ៤ឆ្នាំនិង៦ឆ្នាំដែលលង់ទឹក ស្លា  ប់ នៅនឹងកន្លែងកាលពី២សប្តាហ៍មុនត្រូវបានរកឃើញ ។ 


ពេល​អ្នក​ភូមិ​នៅ​តាម​តំបន់​ផ្សេង​ៗ​បាន​ឮ​ដំណឹង​ថា​ដើម​តាកៀន​ឡើង​ពី​ទន្លេ​ណាន ក៏​ប្រញាប់​មក​មើល​ក៏​នាំ​គ្នា​យក​ម្សៅ ផ្កា ធូប និង​ទៀន​ដាក់​ដៃ​ដើម្បី​សុំ​លាភ​សំណាង​ច្រើន​។ នៃ​លេខ​នាំ​សំណាង អ្នក​ខ្លះ​ប្រើ​ម្សៅ​ជូត អ្នកខ្លះ​អុជ​ធូប និង​យក​កម្រង​ផ្កា​មក​ព្យួរ ដែល​ម្នាក់ៗ​ឃើញ​លេខ​មិន​ដូចគ្នា​ទាល់តែ​សោះ។ ចំណែកឯ សា ក ស ព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ 


ចំណែកឯសា ក ស ព នោះគេហាក់ឃើញថា អ្នកភូមិហាក់ដូចគ្មានភាពខ្វាយខ្វល់សោះ បែរជានាំគ្នាទៅខ្វាយខ្វល់រឿងដើមឈើទៅវិញ មិនត្រឹមតែប៉ុណ្ណោះ អ្នក​ភូមិ​ទាំងនោះ​បាននាំគ្នា​ដាក់​ឈ្មោះ​មែក​ឈើ​តាកែន​ថា ចៅ​មាត្យ​តាឃៀន​ថង ហើយ​នឹង​យក​ទៅ​វត្ត​ថាប់​គ្រិត​ លើ ស្រុក​ជុំសាំង ខេត្ត​នគរ​សុវណ្ណទុក្ខគោរពបូជាទៅវិញ។