បច្ចុប្បន្ននេះ សន្ទុះនៃការចម្រៀង Cover ហាក់មានចំនួនច្រើន ហើយក៏មានអ្នកទទួលបានការចូលទស្សនាច្រើន និង ក៏មានអ្នកចូលទស្សនាតិច ទៅតាមទឹកដមសំលេងរបស់បងប្អូន ដែលចូលចិត្ត Cover បទចម្រៀងដែលខ្លួនពេញចិត្ត ។ ដោយឡែក បើងាកមើលអ្នកនិពន្ធល្បីឈ្មោះ លោក សុខ ជំនោរ ក៏បានសរសេរសំណេរបញ្ជាក់ច្បាស់ៗលើរឿង Cover បទពីម្ចាស់ដើមបែបនេះថា៖
សន្ទុះនៃការច្រៀងឡើងវិញ ឬ Coverបទចម្រៀងមានការកើនឡើង ព្រោះអ្នកCoverអាចបានប្រយោជន៍ ដែលពេលខ្លះធ្វើឲ្យម្ចាស់បទមិនសប្បាយចិត្ត ខ្លះក៏រីករាយព្រោះមានការគាំទ្របទខ្លួន។ ម្ចាស់បទនៅទីនេះ មិនមែនអ្នកចម្រៀងម្នាក់ឯងទេ សិទ្ធិនោះអាស្រ័យលើការសន្យាឬកំណត់គ្នាមុនផលិតបទដើមនោះ។
ដូចនេះ បើចង់Cover គេត្រូវសុំសិទ្ធិអ្នកណា?
1-ក្រសួង (បើបទនោះរកអ្នកទទួលមរតកមិនឃើញ)
2- ផលិតករ (ម្ចាស់ផលិតកម្ម)
3- អ្នកនិពន្ធ (ទំនុកច្រៀង-បទភ្លេង)
4- អ្នកចម្រៀង
5- អ្នកចូលរួមផលិតស្នាដៃបទដើម
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ដំបូងអ្នកផលិតយកបទខ្លួនបានធ្វើហើយឱ្យខាងក្រសួងចុះកម្មសិទ្ធិបញ្ញា បើបទហ្នឹងអត់ចុះទេ សុំក្រុមហ៊ុនដែលតារាចម្រៀងម្ចាស់បទបានជ្រកកោនហ្នឹងទៅមេនោរ តែនេះជាយោបល់ទេហិហិ! បើឥឡូវបាយបិណ្ឌលាយបាយបាត្រហើយមេ, និយាយពីសិទ្ធិៗៗៗៗៗ ភាគច្រើនមិនដែលឃើញហាមអីបានផង តាំងពីយូរហើយ!សិទ្ធិស្អី?, ខ្ញុំឈប់Coverហេីយលោកគ្រូ ព្រោះស្រុកយេីងមិនដូចស្រុកគេទេ ខ្ញុំនឹងផលិតរបស់ថ្មីទាំងអស់ បានប៉ុនណាយកប៉ុណ្ណឹង ៕