Mint និង Boy Pakorn និយាយបែបណាខ្លះទៅកាន់ Kimberly ក្រោយពីត្រូវ Mark Prin សុំនាងរៀបការ
Sophea
-

ជាដំណឹងល្អដែលសឹងតែគ្រប់មជ្ឈដ្ឋាន នាំគ្នាចូលរួមអបអរសាទរ នៅពេលដែលគូស្នេហ៍ Mark- Kimberly ចូលរោងការ បន្ទាប់ពីតារាសម្ដែងវ័យក្មេង Mark Prin សុំមិត្តស្រីរបស់ខ្លួន Kimberly រៀបការនៅប្រទេសស្វីស។  ក្រោយពីទទួលដំណឹងដ៏ល្អមួយនេះ មានមិត្តភក្តិជាច្រើនបានធ្វើការអបអរសាទរ។ 

ក្រោយពីឃើញបែបនោះ មិនបង្អង់យូរនោះឡើយ តារាស្រីល្បីវ័យក្មេងដ៏ស្រស់ស្អាត  Mint Chalida ក៏បានចូលមក Comment លើ IG របស់ Kimberly ថា «អបអរសាទរ» ដែលមានអ្នកគាំទ្រជាច្រើនបានចូល Like និងលើកទឹកចិត្តចំពោះចំណងមិត្តភាពដ៏គួរឲ្យស្រលាញ់របស់ គូរស្នេហ៍មួយនេះ ។ ខណៈនោះ​ដែរ ​តារា​សម្ដែង​វ័យ​ក្មេងលោក  Boy Pakorn បាន​ចូល​មក​បញ្ចេញ​មតិ​ដើម្បី​អបអរ​សាទរ​ផង​ដែរ  ដោយ​បាន​បញ្ចេញ​មតិ​ទាំង​លើ​ IG របស់ Kimberly និង Mak Prin ថា​«សូម​អបអរសាទរ!។ 

ក្នុងនោះក៏មានតារាៗ អ្នករៀបចំកម្មវិធី តារាល្បីៗក្នុងវិស័យសិល្បៈថៃ ចូលមក Comment អបអរសាទរ Mark- Kimberly មានដូចជា Jet Nattaphong, Noon Woranuch, Dew Arisara, Toey Jarinporn, Mew Nittha, Pat Na Papha, Peach Phachara, Mario Maurer , James Mar, Chris Horwang, Naphat, Taew Nataporn, James Jirayu, Pei Panwad ជាដើម។