អ្នកនាង ដេត ម៉ាលីណា កាន់តែមានក្តីសុខ និងមានពេលវេលាយ៉ាងច្រើន ផ្តល់ដល់កូនៗ ទោះបីជារវល់រកលុយយ៉ាងណា អ្នកម្តាយម្នាក់នេះ ខិតខំប្រឹងប្រែង រកស៊ី និងធ្វើយ៉ាងណា មើលថែកូនៗឲ្យបានល្អបំផុត អ្នកនាង តែងតែផ្តល់តម្លៃទៅលើកូនៗ ជានិច្ច។



អ្នកម្តាយរូបនេះ តែងតែនាំកូនៗទៅកន្លែងផ្សេង ដូចជាតាមហាងទំនើប ឬ កន្លែងក្មេងលេង ទាំងអស់នេះ ដែលអាចធ្វើឲ្យ ក្មេងៗមានអារម្មណ៍សប្បាយរីករាយ ព្រោះថាអ្នកម្តាយគ្រប់ គឺប្រាថ្នាចង់ឃើញកូនសើចសប្បាយ និង រីករាយគ្រប់ពេលវេលាទាំងអស់។



ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកម្តាយសាច់សខ្ចីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយមានការបង្ហាញពីស្នាមញញឹមសែនស្រស់របស់អូន ឌួង រាជនីគុណ។ ជាមួយគ្នានោះផងដែរ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះសារថា "ពីរនាក់សំណព្វចិត្តរវល់តែមើលទេសភាពភ្លេចមើលមុខម៉ាក់ៗហើយកូនពៅដ៏សែនខូចរបសស់ម៉ាក់ មានក្តីសុខណាស់បាននៅជិតកូនកូន"។




ជាការពិតណាស់ អ្នកម្តាយណា ក៏ចង់ឃើញកូនញញឹម សើចសប្បាយដែរ។ ជាតិជាអ្នកម្តាយ គឺតែងចង់ឃើញ មានសេចក្តី ភាពកក់ក្តី ពិសេស ចង់ឃើញកូនល្អ មិនថាពេលណា នោះទេ។ ក្រោយពីបានឃើញសាររបស់អ្នកនាង ដេត ម៉ាលីណា ហើយនោះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "ថតចឹងមុខដូចម៉ាក់ៗ, គួរឲ្យស្រលាញ់ទាំងម៉ាក់ទាំងកូនម៉ងហើយ, មុខម៉ាក់មុខកូនខ្ជួតណាស់គួរអោយស្រលាញ់ពេញបេះដូង, បងស្រីជាមនុស្សស្រីរឹងមាំហើយស្អាត៕










