ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីម្សិលមិញនេះនៅលើបណ្តាញសង្គមបានមានការភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបែកធ្លាយរូបថតរបស់លោក អេតមីន ជីងចក់ ថតជាមួយនិងអតីតភរិយារបស់លោកនៅក្នុងក្លឹបមួយកន្លែង ក្រោយមានបងស្រីម្នាក់បានអញ្ជើញអ្នកទាំងពីរទៅចូលរួមផងដែរ ។
យ៉ាងណាមិញក្រោយរូបថតមួយសន្លឹកនេះបានបែកធ្លាយនៅលើបណ្តាញសង្គមហើយមានហ្វេនៗក៏ដូចជាមហាជនជាច្រើនបានសម្តែងការរំភើបព្រោះគិតថា អេតមីន ជីងចក់ បានត្រូវរូវគ្នាជាមួយនិងប្រពន្ធខ្លួនវិញហើយ ប៉ុន្តែការពិតគឺមិនដូចមហាជនគិតនោះទេ ថ្មីៗនេះបន្ទាប់ពីរឿងមួយនេះមានការផ្ទុះកក្រើកខ្លាំង អេតមីន ជីង ចក់ និងអតីតភរិយារបស់លោកបានចេញមកធ្វើការ Live វិដេអូបកស្រាយច្បាស់ៗផងដែរថា អ្នកទាំងពីរមិនបានត្រូវគ្នាដូចដែលមហាជនបានគិតនោះទេ ពេលនេះជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរត្រូវបានចប់សព្វគ្រប់ហើយ និងមិនមានហេតុផលណាដែលធ្វើឲ្យពួកគាត់ត្រូវគ្នាវិញនោះទេ នេះជាការលើកឡើងរបស់ អេតមីន ជីងចក់ និងអតីតភរិយារបស់លោក ។
ជាក់ស្តែងក្រោយឃើញបែបនេះហើយស្រាប់តែលោក ផែង វណ្ណះ បានចេញមកបង្ហោះសារពាក់ព័ន្ធនិងរឿងមួយនេះថា ៖« ប្ដីប្រពន្ធចាស់ៗសម័យមុនពេលឈ្លោះគ្នាប្រឹងលាក់បាំងណាស់មិនហ៊ានអោយគេដឹងទេខ្លាចខ្មាស់គេ ជាពិសេសពួកគាត់គិតពីអនាគតកូនៗទៅថ្ងៃក្រោយ ។ តែប្ដីប្រពន្ធសម័យនេះខ្លះជាពិសេសអ្នកលក់អនឡាញ ពេលឈ្លោះគ្នាផ្សាយផ្ទាល់តែម្ដង អត់កេរ្តិ៍ខ្មាស់សោះ ។ ខ្លះក៏ឈ្លោះពិត ខ្លះក៏សំដែងឈ្លោះដេីម្បីទីផ្សារអនឡាញរបស់ពួកគេ ។ ចំពោះប្ដីប្រពន្ធដែលសំដែងឈ្លោះគ្នាដេីម្បីទាក់ទាញការចាប់អារម្មណ៍ចំពោះផលិតផលរបស់ខ្លួនជាប្ដីប្រពន្ធដ៏ថោកទាបបំផុតប្រចាំ ហ្វេសប៊ុក ។ សំដីកូនអ្នកមេសាង ខេត្តព្រៃវែង » ។
លោកបានបន្ថែមទៀតថា ៖« អ្នក share ជំលោះប្ដីប្រពន្ធគេភាគច្រើនភ្នាក់ងារលក់ផលិតរបស់គេ មួយផ្នែកទៀតជាប្រភេទមនុស្សចោរម្សៀតចង់ដឹងរឿងប្ដីប្រពន្ធគេ និងមួយផ្នែកទៀតជាមនុស្សអត់ការងារធ្វើ » ៕
តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖






