កម្សាន្ត ៖ ពិតណាស់ក្នុងរយៈពេលជិតមួយខែកន្លងមកនេះឃើញថារឿងប្តីប្រពន្ធរបស់លោក ជីង ចក់ មានការចាប់អារម្មណ៍ខ្លាំងណាស់ ពីសំណាក់មហាជននៅលើបណ្តាញសង្គមនាៗ ហើយរឿងនេះកើតឡើងដោយសារតែ អេតមីន ជីងចក់ បានលួចក្បត់ចិត្តប្រពន្ធទៅលួចទាក់ទងជាមួយស្រីផ្សេង ហើយត្រូវប្រពន្ធតាមទាន់ ។
យ៉ាងណាមិញក្រោយពេលមានរឿងនេះកើតឡើង ប្រពន្ធអេតមីន ជីង ចក់ បានប្រកាសក្តែងៗថាខ្លួននិងលែងលះគ្នាជាមួយនិងពូចក់ហើយ និងមិនទទួលយកអេតមីន ជីង ចក់ ធ្វើប្តីទៀតទេ ហើយពាក្យសម្តីបែបនេះគឺគាត់និយាយនៅពេលដែលកើតរឿងដំបូងៗ ។
ជាមួយគ្នានេះក្រោយនិយាយពាក្យបែបនេះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបានបែកធ្លាយរូបថតមួយសន្លឹកដែលប្តីប្រពន្ធរបស់អ្នកទាំងពីរបានធ្វើការថតស្និតស្នាលជាមួយគ្នានៅក្នុងក្លឹបកម្សាន្តមួយកន្លែង រហូតធ្វើឲ្យមហាជនជាច្រើនបានគិតថា អ្នកទាំងពីរបានត្រូវគ្នាវិញហើយ បន្ទាប់មកអ្នកទាំងពីរក៏បានចេញមកបកស្រាយរឿងរូបថតនេះរៀងៗខ្លួនថា ទោះបីជាថតរូបជាមួយគ្នាបែបនេះមែន តែអ្នកទាំងពីរមិនបានត្រូវគ្នាវិញឡើយ ហើយការថតនេះគឺដោយសារតែអ្នករាប់អានគ្នាគេបង្ខំនោះទេ ។
ជាក់ស្តែងនៅកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហ្វេនៗរបស់អេតមីន ជីងចក់ រួមទាំងមហាជនបានមានការសាទរនិងសប្បាយចិត្តយ៉ាងខ្លាំង ក្រោយឃើញ អេតមីន ជីង ចក់ បានប្រាប់ថាប្រពន្ធលោក បានយល់ព្រមត្រូវគ្នាជាមួយលោកវិញហើយ និងអនុញ្ញាតឲ្យ អេតមីន ជីង ចក់ ទៅរួមរស់នៅជាមួយគ្នាបានដូចដើម ក្រោយប្រពន្ធយល់ព្រមបែបនេះ អេត មីន ជីងចក់ ក៏បានធ្វើការ ស្បត់នៅមុនមហាជនទូទាំងប្រទេសថា ខ្លួនឈប់ខូចទៀតហើយ រឿងនេះបានធ្វើឲ្យលោករាងចាលពេញមួយជីវិត ចំពោះរឿងស្រីគឺលោកស្បត់ថាមានតែម្តងនេះគត់ តទៅមុខគឺលែងមានរឿងអញ្ចឹងកើតឡើងទៀតហើយ សូមមហាជនធ្វើជាសាក្សីជូនលោកផង ៕
ដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖












