មិននឹកស្មានសោះថា កូនស្រីអាយុ ១៦ឆ្នាំ របស់តារាសម្ដែងហុងកុង Cheung Siu Fai មានមុខមាត់ស្រដៀងនឹងតារាស្រី Michelle Reis និងតារាស្រី Linda Chung សោះ
Sophea
-

អ្នក​ដែល​ចូលចិត្ដ និងតាមដាន​មើល​រឿង​ហុងកុង​និង​រឿង​ភាគ​ច្បាស់​ជា​ស្គាល់តារាសម្ដែងលោក  Cheung Siu Fai ជាក់ជាមិនខានោះឡើយ ។ តារាសម្ដែងប្រុសអាយុ 58 ឆ្នាំរូបនេះ បានធ្វើការសម្ដែងនៅក្នុងខ្សែភាពយន្ដជាច្រើនដូចជា  បេសកកម្មក្រុមកាំភ្លើងឯក ប្រតិបត្ដិការក្រុមខ្លាហោះ រត់លើកម្មផល និង រឿង ការបោះឆ្នោត ក្នុងឆ្នាំ ២០០៥ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន  ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះតារាប្រុសរូបនេះគឺកូនស្រីរបស់លោកឈ្មោះ Twiggy កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គមអ៊ីនធើណេតយ៉ាងខ្លាំង។  មិនត្រឹមតែនាងមានរូបរាងដ៏ស្រស់ស្អាតនោះទេ ថែមទាំងមានទេពកោសល្យនៅក្នុងវិស័យសិល្បៈ ជាខ្លាំង។

ដោយមហាជនអ្នកនិយមលេងអ៊ីនធឺណែត មានការងឿងឆ្ងល់ថា តើនៅទីបំផុត ក្មេងស្រីអាយុ 16 ឆ្នាំរូបនេះនឹងចូលក្នុងក្នុងវិស័យសិល្បៈ showbiz ដូចឪពុករបស់ខ្លួនដែរឬទេ? ដោយមានការសួរច្រើន  Twiggy ច្រើនដង នាងបានធ្វើការផ្ដល់ចម្លើយថា នាងចាប់អារម្មណ៍ចង់ក្លាយជាតារាម៉ូដែល បន្ទាប់ពីនាងបានបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសសិន។

អ្នក​និយម​លេង​អ៊ីនធឺណិត​ក៏​គិត​ថា Twiggy ស្រដៀង​នឹង​តារា​ស្រី​ពីរ​រូប​គឺ Michelle Reis និង Linda Chung ដែលពួកគេគិតថានាងពិតជាមានមុខមាត់ស្រដៀងនឹងតារាស្រីរៀមច្បងពីរដួងនេះមែន ដែលធ្វើឱ្យពួកគេគិតស្មាននឹកមិនដល់សោះឡើយ ។