តារាសម្ដែងប្រុស Mark Prin ក្រោយពីបានធ្វើការសុំមិត្ដស្រីរបស់ខ្លួន Kimberly រៀបការនៅឯក្នុងប្រទេសស្វីស កាលពីខែមុនមក បានធ្វើឱ្យមហាជនមានការស្រែកហ៊ោ ស្ទើរតែពេញប្រទេស ក្រោយពីបានដឹងដំណឹងដ៏សប្បាយរីករាយរបស់គូរស្នេហ៍មួយគូរនេះ ម្យ៉ាងបានធ្វើឱ្យបរិយាកាសនៃការសុំរៀបការមួយនោះពិតជាមានភាពស្រស់បំព្រងជាខ្លាំង សឹងតែរកអ្វីប្រៀប់ផ្ទឹមពុំបាន។
ថ្ងៃទី 28 ឧសភា 2022 Mak, Prin និង Kimberly បានបង្ហាញឃ្លីបមួយ ជុំវិញដំណើរកម្សាន្ដក៏ដូចជាការសុំរៀបការចូលទៅក្នុង Channel YouTube មួយដែលមានឈ្មោះថា Full Bookmark បានបង្ហាញពីការធ្វើដំណើរចេញពីអាកាសយានដ្ឋានសុវណ្ណភូមិប្រទេសថៃ ទៅកាន់ប្រទេសស្វីស រួមជាមួយនឹងរូបថត វីដេអូឃ្លីបនៃការដើរលេងនៅកន្លែងផ្សេងៗទៀត ដ៏មានភាពផ្អែមល្អែម រ៉ូមែនទិករបស់គូរស្នេហ៍មួយគូរនេះ។
មុនកំឡុងពេលនៃការសុំមិត្ដស្រីរបស់ខ្លួនរៀបការ Mak, Prin បានធ្វើការបង្កប់កំាម៉េរ៉ាជាច្រើនប្លង់ដោយមិនឱ្យ Kimberly ដឹងខ្លួននោះឡើយ ដោយឃ្លីបនោះបានបង្ហាញពីដំណាក់កាលដំបូងនៃការរៀបចំ រហូតដល់ការសុំរៀបការ ដោយអ្នកទាំងពីរបានធ្វើការឱបគ្នា ប៉ុន្ដែខាងស្រីមមិនទាន់ដឹងថានឹងមានអ្វីកើតឡើងនោះឡើយ ដោយខាងប្រុសចាប់ផ្ដើមធ្វើការនិយាយទៅកាន់ខាងស្រីជាមួយនឹងពាក្យសាមញ្ញជាទីបំំផុតថា៖
Mak : Babi
Kimberly : Huh
Mak : គ្មានពេលអ្វីល្អដូចជាពេលនេះទេ
Kimberly : Um
(Mak បានយកដៃលូកហ៊ោបៅអាវដោយបានយកចិញ្ចៀនចេញមក ជាមួយនឹងការលុតជង្គង់)
Kimberly : តើនេះជាអ្វី?
Mak: Bee, នេះជាការពិត
Kimberly: តើវាជាការពិត? នាងមិនមែនយល់សប្ដិ តើមែនទេ?
បន្ទាប់មកអ្នកទាំងពីរបានឱបគ្នាយ៉ាងតឹងរ៉ឹង។ មុនពេលពួកគេទាំងពីរស្រែក។ ជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ដែលអ្នកទស្សនាជាច្រើនស្រក់ទឹកភ្នែកផងដែរ។ មុននឹងមិត្តសម្លាញ់ Nadech Yaya ចេញមកធ្វើឱ្យគូស្នេហ៍ភ្ញាក់ផ្អើលថាមានភាពរ៉ូមែនទិកខ្លាំងណាស់ ដែល Mak, Kimberly បញ្ជាក់ថា ការសុំរៀបការនេះនឹងក្លាយជាព្រឹត្តិការណ៍មួយដែលអ្នកទាំងពីរនឹងចងចាំអស់មួយជីវិត។
សូមទស្សនាវីដេអូខាងក្រោម៖