កម្សាន្ត ៖ ពិតណាស់មិនត្រឹមតែជាតារាចម្រៀងស្រីដែលមានសម្លេងពិរោះផ្អែមស្រទន់នោះទេ សុខ ស្រីនាង ក៏ត្រូវបានមហាជនចាត់ទុកថាជាតារាខ្មែរមួយរូបដែលមានរូបសម្ផស្ស ស្រស់ស្អាតពីធម្មជាតិផងដែរ ទោះបីមិនចូលចិត្តភាពសុិចសុី ពិតមែនតែតារាស្រីរូបនេះមានភាពទាក់ទាញខ្លាំងនៅពេលដែលនាងតែងខ្លួនម្តងៗ ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះមហាជនបានមានការចាប់អារម្មណ៍ខ្លាំងក្រោយឃើញ សុខ ស្រីនាង បង្ហោះរូបប៉ុន្មានសន្លឹកដែលបានអួតសម្រស់ជាមួយនិងធម្មជាតិ ទោះបីជា សុខ ស្រីនាង តែងខ្លួនសុភាពរាបសារមិនចេះបញ្ចេញសាច់ដូចតារាដ៏ទៃក៏ពិតមែន តែរូបថតគ្រប់សន្លឹករបស់នាង គឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននិងហ្វេនៗរបស់នាងផងដែរ ។
យ៉ាងណាមិញក្រោយឃើញតារាស្រីរូបនេះបង្ហោះរូបប៉ុន្មានសន្លឹកនេះហើយធ្វើឲ្យហ្វេននៅលើហ្វេសប៊ុកបាននាំគ្នាលាន់មាត់សរសើរពីសម្រស់របស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះមិនដាច់ពីមាត់ឡើយ ៕

















