ចូលរួមអបអរមួយគូរទៀតហើយ! Pancake​​​ សម្រេចចិត្ដដឹកដៃគូរស្នេហ៍ចូលរោងការជាផ្លូវការហើយ ធ្វើឱ្យហ្វេនៗហ៊ោគ្រប់ៗគ្នា
Sophea
-

នេះជាពេលវេលាមួយដែលមហាជនទូទៅជាច្រើនកំពុងតែធ្វើការទន្ទឹងរង់ចាំមើលបានមកដល់ហើយ ក្រោយពី តារាសម្ដែងស្រីស្អាតដ៏ល្បី  Pancake Khemanit  បានធ្វើការដឹកដៃមិត្ដប្រុសរបស់នាងដែលជាកូនកំលោះមានឈ្មោះថា លោកអធិការ Saksunthorn Premanon​ ចូលរោងការយ៉ាងមានភាពផ្អែមល្ហែមនិងកក់ក្ដៅបំផុត ជាផ្លូវការ។

ថ្មីៗនេះ ថ្ងៃនេះ (១០ មិថុនា) អ្នកនាង Pancake Khemanit និង អធិការ Saksunthorn Premanon​ បានប្រារព្ធពិធីមង្គលការដ៏មានភាពកក់ក្តៅមួយជាមួយនឹងគូរស្នេហ៍របស់នាង។   បន្ទាប់ពីគូរស្នេហ៍មួយគូរនេះ បានធ្វើការទាក់ទងគ្នាអស់រយះពេលជាយូរមកហើយ ។ ដោយនៅវេលាព្រឹកថ្ងៃទី ១០នេះ កូនកំលោះកូនក្រមុំ ពោរពេញទៅដោយស្នាមញញឹម ប្រកបដោយទឹកមុខរីករាយ ជាមួយនឹងសម្រស់យ៉ាងស្រស់សោភា ក្នុងឈុតដែលរៀបចំឡើងយ៉ាងប្រណិតថែមទៀតផង។  

ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​មាន​ពេល​វេលា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​កូន​កំលោះ​លុត​ជង្គង់​ពាក់​ចិញ្ចៀន​មង្គល​ការ​ជូន​កូន​ក្រមុំ​យ៉ាង​អធិកអធម។ ក្រោយពីឃើញព្រឹត្ដិការណ៍ដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់គូរស្នេហ៍មួយនេះ មិត្ដភិក្ដនៅក្នុងវិស័យសិល្បៈនិងមហាជនជាច្រើនបានចូលមកធ្វើការអបអរសារទរជូនពរជ័យ សម្រាប់គូរស្នេហ៍ថ្មីមួយគូរនេះ ឱ្យតែមានភាពផ្អែមល្ហែម និងស្រលាញ់គ្នា ជារៀងរហូតផងដែរ។