នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃខួបកំណើតរបស់ពិធីការិនី ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ឆ្នើមម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ដែលកន្លងមកអ្នកនាង បានធ្វើជាពិធីការិនី ក្នុងកម្មវិធីល្បីៗជាច្រើន នេះក៏ព្រោះតែទេពកោសល្យ និង ពាក្យពេចន៍នៅក្នុងការប្រើប្រាស់របស់អ្នកនាង គឺមានសុជីវធម៏ សីលធម៏ ទើបធ្វើឲ្យមហាជន នៅតែបន្តការគាំទ្រ រហូតមកដល់ពេលនេះ។




នៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះ អ្នកនាង និមល និងគ្រួសារ បានរៀបចំតុបតែងខ្លួនក្នុងឈុតបែបប្រពៃណីខ្មែរ ពិតជាស្រស់ស្អាត សមសួន និងមានភាពកក់ក្តៅណាស់នៅក្នុងគ្រួសារមួយនេះ។ អ្នកនាង ចាន់ កែវនិមល បានបង្ហោះសារថា "ថ្ងៃកំណើតឆ្នាំនេះចាត់ទុកថាពិសេសសម្រាប់ខ្ញ៉ំព្រោះខ្ញ៉ំប៉ងចង់ថតរូបជ៉ំប៉ាម៉ាក់ក្នុងឈុតបែបនេះយូរហើយអរគុណលោកទាំងពីរដែលផ្តល់កំណើតដល់កូនលោកទាំងពីរមិនមែនជាសេដ្ឋីតែលោកតែងតែអោយកូនគ្រប់យ៉ាងមិនថាតម្លៃប៉ុន្មានអោយតែកូនចង់បាន"។






បន្ទាប់ពីបានឃើញ សារ និងរូបភាពនៃការជួបជុំគ្រួសាររបស់អ្នកនាងចាន់ កែវនិមល ព្រមជាមួយឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ ព្រមជាមួយថ្ងៃ ខួបកំណើតផងនោះ អ្នកនាង សុគន្ធ និសា តារាចម្រៀងសំលេងទន់ ក៏បានបង្ហោះសារជូនពរ ក្នុងថ្ងៃខួបកំណើតថា "Happy Birthday មនុស្សស្រីដ៏ពូកែ មនុស្សស្រីដែលឆ្លាត មនុស្សស្រីដែលរឹងមាំ អ្នកម្តាយដ៏ល្អ ជាកូនដ៏ល្អ ជាប្រពន្ធដ៏ល្អ Chan Keo Nimol ជូនពរ យាយបុិសម្រស់នៅតែស្អាត និងមានសុភមង្គលក្នុងគ្រួសារ"៕

















