គ្រប់គ្នាពិតជាបានស្គាល់រួចមកហើយ ពីតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សឿ សុធារ៉ា បានចាប់ដៃសាងគ្រួសារជាមួយតារាចម្រៀង លោកសាពូន ដាដា។ តារាសម្តែង អ្នកនាង សឿ សុធារ៉ា កាលពីពេលថ្មីនេះ អ្នកនាង បានប្រកាសផ្តាច់ចំណងស្នេហ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មួយរយៈពេលចុងក្រោយនេះ តារាសម្តែងស្រី សឿ សុធារ៉ា បានបង្ហោះសារប្លែកៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ មានការសង្ស័យថា និង ចង់ដឹងថា តើអ្នកនាង មានរឿងអ្វី បានជាបង្ហោះសារប្លែកៗបែបនេះ?
ជាក់ស្តែងកាលពីយប់មិញនេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា "បងជាចន្ទ័ តែអូនជាព្រះអាទិត្យ មួយខំរះដល់លិច ចន្ទ័រះព្រងើយ ក្នុងជាតិនេះ ខ្ញុំបានយល់ស្នេហ៍ពិតហើយ តែអ និ ច្ចាអើយ ស្នេហ៍ខ្ញុំគឺជា ក ម្មស្នេហ៍ “Goodbye”។
ដោយឡែកកាលពីពេលកន្លងទៅ អ្នកនាង បានបង្ហោះសារថា "ធម្មជាតិអើយ បានប្រាប់បងខ្លះឬទេ ថាអូនស្នេហ៍ ចង់ថែត្រឹមមួយនាទី បើទេវតា ធម្មជាតិ និងព្រហ្មលិខិត លោកមិនគិត ឃើញចិត្តខ្ញុំដែល ឈឺ គ្រាំ"។