ដូចដែលមហាជនបានដឹង និងបានស្គាល់មកហើយអំពីតារាស្រី ដ៏ល្បីឈ្មោះនិងមានសម្រស់ស្រស់ស្អាតប្រចាំប្រទេសថៃផងនោះ គឺ Pancake Khemanit និងស្វាមីដែលទើបតែរៀបការជាមួយហើយ នាពេលថ្មីៗផងនោះ រួមទាំងក្រុមការងាររបស់នាងបានធ្វើការជិះយន្ដហោះពីប្រទេសថៃមកប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមនូវកម្មវិធីមួយផងដែរ។
ក្រោយពីធ្វើការហោះះហើរមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាភ្លាម មិនបង្អង់យូរនោះឡើយ តារាស្រី Pancake បានធ្វើការថតរូបជាច្រើនសន្លឹកនៅលើអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញជាច្រើនបុស្ដិ៍ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះនោះទេ គេសង្កេតឃើញថា តារាស្រីរូបនេះមានភាពរួសរាយជាខ្លាំងជាមួយនឹងហ្វេនៗជាច្រើននាក់ផងដែរ ដែលមកធ្វើការង់ចាំទទួលនាង យ៉ាងកក់ក្ដៅជាទីបំផុត។
នៅក្នុងការមកប្រទេសកម្ពុជានេះផងដែរ តារាស្រីរូបនេះត្រូវបានគេអញ្ជើញឱ្យមកចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូតមួយដែលមានឈ្មោះថា kanapot។ ដែលភាពស្រស់ស្អាតនិងរួសរាយរបស់តារាស្រីរូបនេះហើយ បានជាធ្វើឱ្យហ្វេនៗជាច្រើនមានការកោតសរសើរនិងស្រលាញ់ចូលចិត្ដនាងជាខ្លាំង។
សូមទស្សនារូបភាពខាងក្រោម៖


























