ប្រទេសអាឡឺម៉ង់បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួនដែលមានកម្រិតកើនឡើងនៃអេទីឡែនអុកស៊ីដ ដែលជាសារធាតុហាមឃាត់។ អាជ្ញាធរវៀតណាមដែលទទួលបន្ទុកអំពីអនាម័យ និងធ្វើការស៊ើបអង្កេត (SPS) ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួនដែលអាជីវកម្មវៀតណាមនាំចេញ។
ប្រទេសអាឡឺម៉ង់បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ដែលមានរសជាតិសាច់មាន់ដោយសាជីវកម្ម Asiafoods សម្រាប់ផ្ទុកកម្រិតអេទីឡែនអុកស៊ីដខ្ពស់ជាងស្តង់ដារសហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះ ប្រទេសម៉ាល់តាបានចេញការព្រមានចំពោះ ផលិតផល pho ដោយសិប្បកម្មឈ្មោះ Nguyen Gia ដោយសារតែវាប្រើប្រាស់អង្ករកែប្រែហ្សែន។
តំណាងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា នាយកដ្ឋាននៅតែផ្ទៀងផ្ទាត់កញ្ចប់អាហារដែលទាក់ទាញការព្រមាននៅក្នុងប្រទេសអាល្លឺម៉ង់។ តំណាងរូបនេះបាននិយាយថា កញ្ចប់មី អាចត្រូវបាននាំចេញតាំងពីឆ្នាំមុន នៅពេលដែលកញ្ចប់មីទាំងនោះ មិនទាន់ត្រូវបានដាក់កម្រិតស្តង់ដារអេទីឡែនអុកស៊ីតនៅពេលនាំចេញ។
ចាប់តាំងពីថ្ងៃទី 17 ខែកុម្ភៈ EU បានទាមទារតម្រូវការវិញ្ញាបនបត្រសម្រាប់កញ្ចប់មីកញ្ចប់ដែលនាំចូលមកក្នុងតំបន់។ កញ្វប់មីទាំងអស់នឹងត្រូវបានត្រួតពិនិត្យសម្រាប់កម្រិតអេទីឡែនអុកស៊ីតរបស់ពួកគេបន្ទាប់ពីការនាំចេញ ហើយរហូតមកដល់ពេលនេះមិនទាន់មាននូវការបញ្ចូលត្រលប់មកប្រទេសវៀតណាមវិញនៅឡើយ។
អាឡឺម៉ង់បាននិយាយថាកម្រិតអេទីឡែនអុកស៊ីដនៅក្នុងផលិតផលមីកញ្ចប់គឺ 2 ទៅ 3 ដងនៃស្តង់ដារអតិបរមាដែលត្រូវបានអនុញ្ញាត។ ដែនកំណត់អេទីឡែនអុកស៊ីដបច្ចុប្បន្នតាមតម្រូវការរបស់សហភាពអឺរ៉ុបគឺ 0.01 មីលីក្រាមក្នុងមួយគីឡូក្រាម ។
នៅពេលអនាគត នាយកដ្ឋានប្រទេសមួយនេះ នឹងយកគំរូផលិតផលមីកញ្ចប់ពីទីផ្សារវៀតណាម ដើម្បីវាយតម្លៃវត្តមានរបស់អេទីឡែនអុកស៊ីដ និងបង្កើតស្តង់ដារកម្រិតសម្រាប់សារធាតុ។
អេទីឡែនអុកស៊ីដ( Ethylene oxide) គឺជាសមាសធាតុសរីរាង្គដែលមានកម្មវិធីផ្សេងៗ រួមទាំងការប្រើប្រាស់សម្លាប់មេរោគ និងការក្រៀវ។
ប្រភព៖ vnexpress