ខេត្តសាមុតសាខុន ៖ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយដោយការសែត បាងកកបុស្ដិ៍ បាននិយាយថា មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀត រ ង រ បួ ស នៅពេលដែលធ្នឹមពីលើស្ពានអាកាស U- Turn ធ្លាក់មកលើផ្លូវរ៉ាម៉ាទី២ ក្នុងស្រុកមឿងកាលពីយប់ថ្ងៃអាទិត្យ ។
ហេតុការណ៍នេះ បានកើតឡើងនៅជិតបង្គោលគីឡូម៉ែត្រ 34 នៅលើមហាវិថី Rama II ផ្លូវ Thon Buri-Pak Tho ទល់មុខមន្ទីរពេទ្យ Vibharam Samutsakhon កើតហេតុនៅប្រហែលវេលាម៉ោង 8.30 យប់។
ធ្នឹមបេតុងដ៏ធំមួយដែលមានប្រវែងប្រហែល ១០ ម៉ែត្រ និងទម្ងន់ប្រហែល ៥ តោន រួមនឹងរបងដែកបេតុងរបស់វា។ បានធ្លាក់ទៅលើយានជំនិះចំនួន 3 ដែលកំពុងឆ្លងកាត់ក្រោមស្ពានអាកាស ដែល។ ធ្នឹមផ្ទាំងនៃស្ពានបានធ្លាក់ចំពីលើរថយន្តម៉ាក Chevrolet ហើយមួយផ្នែកទៀតលើរថយន្តភីកអាប់ និងឡានដឹកប្រេងទទេមួយនៅចំហៀងផ្លូវហាយវ៉េដែលជាប់ក្រុងបាងកក។
ស្ត្រីម្នាក់អង្គុយលើកៅអីអ្នកដំណើរខាងមុខរថយន្តភីកអាបត្រូវ កិ ន ស្លា ប់ ចំណែកឯអ្នកបើកបរត្រូវបានទាញចេញមកក្រៅទាន់ ចំណែក មនុស្ស៥នាក់ដែលធ្វើដំណើរក្នុងរថយន្តភីកអាប់បាន រ ង រ បួ ស ដោយសារធ្នឹមផ្ទាំងស្ពាន បុ ក ចំពីមុខនៃឡាន។ បុរសពីរនាក់ដែលធ្វើការលើស្ពានអាកាសដោយម្នាក់បាន រ ង រ បួ ស ហើយម្នាក់ក្រោយមកបាន ស្លា ប់ ដោយ រ បួ ស ធ្ង ន់ ធ្ង រ ពេក។
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ បាងកកបុស្ដ៍