លោកស្រី Pelosi ថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកមានគោលបំណងពង្រឹងឧស្សាហកម្មបន្ទះឈីបរបស់អាមេរិកដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន
Sophea
-

តៃប៉ិ៖ ប្រទេសចិនបានថ្កោលទោសយ៉ាងខឹងសម្បារចំពោះដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល 25 ឆ្នាំ ខណៈដែលប្រធានសភាតំណាងរាស្រ្ត Nancy Pelosi បានសាទរកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជា "សង្គមសេរីបំផុតមួយនៅក្នុងពិភពលោក" នៅក្នុងសុន្ទរកថាទៅកាន់ សភាក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃពុធនេះ។

ទីក្រុងប៉េកាំងបានបង្ហាញការខឹងសម្បាររបស់ខ្លួនចំពោះវត្តមានរបស់លោក Pelosi នៅលើកោះមួយដែលខ្លួននិយាយថាជាផ្នែកមួយនៃប្រទេសចិនជាមួយនឹងសកម្មភាពយោធានៅក្នុងដែនទឹកជុំវិញ ហើយដោយការកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង និងប្រកាសផ្អាកការនាំចូលកសិកម្មជាច្រើនពីតៃវ៉ាន់។

លោកស្រី  Pelosi បានមកដល់ទីក្រុងតៃប៉ិកាលពីល្ងាចថ្ងៃអង្គារ ក្នុងដំណើរដែលមិនបានប្រកាស ប៉ុន្តែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយនិយាយថា នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដោយមិនងាករេចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។

ថ្លែងទៅកាន់សភាកាលពីថ្ងៃពុធ លោក Pelosi បានសរសើរប្រធានាធិបតី Tsai Ing-wen ដែលទីក្រុងប៉េកាំងសង្ស័យថាបានជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការ ដែលចិនបាននិយាយថា អាមេរិកកំពុងតែឈរហួសខ្សែបន្ទាត់ក្រហមរបស់ខ្លួនចំពោះដែនកោះមួយនេះរបស់ប្រទេសចិន។

លោកស្រី  Pelosi បាននិយាយថា "យើងសូមអរគុណចំពោះការដឹកនាំរបស់អ្នក យើងចង់ឱ្យពិភពលោកទទួលស្គាល់អ្នក កំលុងខណៈពេលដែលអំពាវនាវផងដែរឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភារវាងអាមេរិក និងតៃវ៉ាន់។

លោកស្រី Pelosi បាននិយាយបន្តទៀតថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងពង្រឹងឧស្សាហកម្មបន្ទះឈីបរបស់អាមេរិកដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន "ផ្តល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក និងតៃវ៉ាន់"។

Pelosi បានប្រាប់ប្រធានាធិបតៃវ៉ាន់  Tsai Ing-wen ថា ឥឡូវនេះ សាមគ្គីភាពរបស់អាមេរិកជាមួយតៃវ៉ាន់មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយបន្ថែមថាការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់ និងពិភពលោកទាំងមូលនៅតែជាដែកថែម។


Sources: RT