វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០ លានដុល្លារដល់អ៊ុយក្រែន ឱ្យបានឆាប់បំផុតត្រឹមនៅថ្ងៃសុក្រ (ថ្ងៃទី ១៩ ខែសីហា) សប្ដាហ៍នេះ នេះបើតាមរបាយកាណ៍មួយដែលបានធ្វើការចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ដែលក្នុងនោះ លោក Biden នឹងអនុញ្ញាតឱ្យផ្តល់ជំនួយអាវុធ ដែលលើសពីការគ្រោងទុកដែលអនុម័តដោយសភាអាមេរិកថែមទៀតផង។
ចាប់តាំងពីកងទ័ពរុស្សីបានចាក់ពីលើព្រំដែនអ៊ុយក្រែនក្នុងខែកុម្ភៈ នៅក្នុងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា "ប្រតិបត្តិការយោធាពិសេស" ជម្លោះបានឈានចូលដល់សង្រ្គាមនៃការវាយប្រយុទ្ធគ្នាជាចម្បងនៅភាគខាងកើត និងខាងត្បូងនៃអ៊ុយក្រែន។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាការប្រកាសអាចធ្លាក់ចូលក្នុងសប្តាហ៍ក្រោយដោយព្រមានថាកញ្ចប់សព្វាវុធអាចផ្លាស់ប្តូរតម្លៃមុនពេលត្រូវបានប្រកាស។ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់រដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីផ្ទុះស ង្គ្រា មជាមួយនឹងរុស្ស៊ី។