តើអ្នកគួរទិញ OPPO Pad Air តម្លៃ $269 ដែលមានរូបរាងស្តើងស្រាល គ្របដណ្តប់អេក្រង់ច្បាស់ 2K ដែរឬទេ?
សីហា
-

តើអ្នកកំពុងស្វែងរក ថេប្លែត សម្រាប់ធ្វើការ ឬទិញឲ្យកូនៗសម្រាប់សិក្សាដែលមានអេក្រង់ភ្លឺច្បាស់មែនទេ? មានសមត្ថភាពថែរក្សាសុខភាពភ្នែក? កម្រិតបង្ហាញពណ៌កម្រិត 10bits? ថាមពលថ្មកាន់បានយូរ? សព្វថ្ងៃ ថេប្លេត មានទីផ្សារពេញនិយមមិនចាញ់ស្មាតហ្វូនប៉ុន្មានឡើយ ហើយមនុស្សចាប់ផ្តើមយល់ពីអត្ថប្រយោជន៍របស់ ថេប្លែត បានកាន់តែច្រើនផងដែរ។

ងាកមកមើល OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញបានបញ្ចេញនូវប្រភេទថេប្លែតប្រកបដោយលក្ខណៈសម្បត្តិទំនើប និងរចនាបថគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ OPPO Pad Air ដែលផលិតឡើងស្របតាមយុវសម័យថ្មី និងបដិវត្តថ្មីសម្រាប់ការធ្វើការ និងការសិក្សាតាមអនឡាញជាដើម។ បើនិយាយពីតម្លៃ OPPO Pad Air គឺ $269 តែប៉ុណ្ណោះ! ដូចនេះ មុនសម្រេចចិ្តតគួរទិញឬមិនទិញ សូមស្វែងយល់ឲ្យបានច្បាស់ពីសមត្ថភាពរបស់ OPPO Pad Air ជាមុនសិន ៖

OPPO Pad Air រចនាតួខ្លួនពីលោហៈធាតុរឹងមាំធន់នឹងការប្រើប្រាស់ ព្រមទាំងមានកម្រាស់ស្តើង 6.94mm និងទម្ងន់ត្រឹមតែ 440g។ ចំណែកអេក្រង់អណ្តែតមើលឃើញស្តើងប៉ុន្តែមិនងាយកោងឡើយ។ សរុបជារួម OPPO Pad Air ជាថេប្លែតដែលស្តើងស្រាល និងរឹងមាំដែលរចនាយ៉ាងផ្តាច់មុខក្នុងឧស្សាហកម្មថេប្លែត។

OPPO Pad Air បំពាក់ជាមួយ Speaker ចំនួន 4 គ្រាប់ ជួយឲ្យការស្តាប់តន្រ្តី និងមើលវីដេអូកាន់តែជក់ចិត្តជាមួយសំឡេងកាន់តែខ្លាំង និងកាន់តែពីរោះជាមួយបច្ចេកវិទ្យា DOLBY ATMOS។ លើសពីនេះ OPPO Pad Air បំពាក់ជាមួយអេក្រង់ធំច្បាស់កម្រិត 2K ដែលអាចបង្ហាញពណ៌បានល្អក្នុងកម្រិត 10 bits ដែលមើលទៅកាន់តែស្រស់ស្អាត ថែមទាំងថែរក្សាសុខភាពភ្នែកបានល្អ ដោយទទួលបានវិញ្ញាបនបត្រការពារភ្នែកពី TÜV Rheinland ប្រទេសអាល្លឺម៉ង់ផងដែរ។ ទាំងនេះជាជម្រើសល្អបំផុតសម្រាប់អ្នកធ្វើការ អ្នកសិក្សា និងអ្នកចូលចិត្តតាមដានភាពយន្តជាដើម។

OPPO Pad Air បំពាក់នូវបន្ទះឈីប Qualcomn Snapdragon 680 ជាបន្ទះឈីបដ៏ល្បីល្បាញ ដែលមានល្បឿនប្រតិបត្តិការរហ័សរួមជាមួយខ្នាតដំណើរការ 6nm ជួយឲ្យវាមិនត្រឹមតែដំណើរបានរលូនប៉ុណ្ណោះទេ ថែមទាំងអាចសន្សំថាមពលថ្មបានប្រសើរសម្រាប់ការប្រើកាន់តែយូរផងដែរ។ បន្ថែមពីនេះវាក៏មានមុខងារបន្ថែម RAM រហូតដល់ 3GB ប្រសិទ្ធភាពនៃការឆ្លាស់ចេញចូលកាន់តែរលូន។

OPPO Pad Air មានថាមពលថ្មធំ 7100mAh អាចមើលភាពយន្ត 8 រឿង និងមើលសៀវភៅបាន 16 ម៉ោងឯណ្ណោះ។ មិនតែប៉ុណ្ណោះវាក៏បំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 18W ដែលមានសមត្ថភាពសាកថ្មលឿន មិនចំនាយពេលយូរ។

បន្ថែមពីនេះ OPPO Pad Air ក៏មានមុខងារ Multi-Screen Connect ដែលអាចភ្ជាប់ទូរស័ព្ទទៅកាន់ថេប្លែត។ មុខងារចែកអេក្រង់ជា 2 និងមុខងារបណ្តែតកម្មវិធីលើអេក្រង់ ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនផងដែរ៕