កុមារី សុខ គីមហ័រ ហៅល្អហួស ដែលមានក្តីស្រម៉ៃធំឡើងចង់ធ្វើជាបវរកញ្ញា តំណាងជាតិ បានរំលេចកាយវិការល្វតល្វន់ ស័ក្តិសមជាមួយឈុតបែបបុរាណ ។ បើយោងតាមគណនីហ្វេសប៊ុក របស់លោកគឺម សាន ដែលត្រូវជាឪពុកមារបស់នាង កម្រងរូបថតរបស់ កុមារី រូបឆោមលោមពណ៌ ស្រស់សោភា ល្អហួស បានទាក់ទាញចិត្តរបស់មហាជនជាច្រើន ឲ្យល ង់ស្រឡាញ់ ទៅលើក្មេងស្រីម្នាក់ យ៉ាងខ្លាំង។



កាលពីពេលកន្លងទៅ លោក គឹម សាន ធ្លាប់បានបង្ហោះសារទាក់ទិនទៅនឹង កុមារីល្អហួស ដោយរៀបរាប់ពីរូបសម្បត្តិរបស់នាងថា " កុមារិល្អហួស មានអាយុ១៣ឆ្នាំ (តែបើគិតមកដល់ពេលនេះ កុមារីល្អហួស មានអាយុ១៣ឆ្នាំ ហើយ) កម្ពស់ ១,៥៧ សង់ទីម៉ែត្រ ទម្ងន់ ៣៦ គីឡូក្រាមសម្បុរស្រអែម។



ក្មេងស្រីល្អហួស មានសមត្ថភាពអាចប្រើប្រាស់បានជាច្រើនភាសា ដូចជាភាសាជាតិ អស់គ្លេស និង ភាសាថៃបានយ៉ាងល្អ។ កុមារីរូបនេះ ក៏មានទេពកោសល្យផ្នែកសិល្បៈខាងរបាំបុរាណខ្មែរ នាងអាចរាំរបាំបុរាណខ្មែរ បាន៧ របាំយ៉ាងស្អាត និងស្ទាត់ជំនាញ ដូចជារបាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និង របាំនាគបួងសួង។



បើយើងតាមគណនីហ្វេសប៊ុករបស់លោក គឹម សាន បានបង្ហោះរូបភាពរបស់កុមារីល្អហួសទៀតហើយ ដោយប្អូនស្រី បានបង្ហាញក្នុងឈុតបែបបុរាណ អមជាមួយកាយវិការទន់ភ្លន់ គួរឲ្យស្រឡាញ់ ម្យ៉ាងទៀត កុមារីរូបនេះ ពិតមានរូបឆោម លោមពណ៌ ស្រស់ស្អាតខ្លាំងណាស់។



គ្រាន់តែបានឃើញរូបសម្រស់ដ៏ស្រស់ផូរផង់ របស់ កុមារី ល្អហួសហើយ អ្នកនាង ស៊ុន្ទរី នួន ក្រុមហ៊ុន សម្រស់ធម្មជាតិ ក៏បានចូលមកខមិនសរសើរពីរូបសម្រស់របស់កុមារីល្អហួសថា "ស្អាតណាស់កូនអេីយ, ក្មួយមិនដឹងបានធ្វើ បុណ្យអ្វីខ្លះទេពីមុនមកជាតិនេះកើតមកបានទាំងព្រម សូមសរសើរនិងសម្រស់ក្មួយមែន ស្អាតរបៀបទ ន់ភ្ល ន់ គ ន់មិ នណា យ មើលយូរឹ តតែស្រស់ស្អាតទៅ រង់ចាំថ្ងៃមួយដែលល្អហួសក្មួយគ្រងមង្កុដ បវកញ្ញា ប្រចាំប្រទេស ដំណាងអោយខ្មែរ, សរសើរណាស់រូបឆោមល្អគន់ មិនណាយ ជ្រុងណាក៏ស្អាត ពូកែ, ជាតិមុនធ្វើបុណ្យអី បានជាតិនេះ ល្អ ហើយស្អាតយ៉ាងនេះ៕

































