កម្សាន្ត ៖ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីមួយខែមុនគេបានឃើញតារាសម្តែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនមុី បានធ្វើឲ្យហ្វេនៗរបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពេលនោះកញ្ញា អៀ ម៉េងលិ បានបង្ហោះសារប្រកាសជាសាធារណៈថា ខ្លួនជាមួយនិងសង្សាបានបែកគ្នាហើយ ដោយសារតែនាងអស់ការអត់ធ្មត់ ព្រោះសង្សាលួចក្បត់ពីក្រោយខ្នងលួចលាក់មានអ្នកថ្មីៗ ។
យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យហ្វេនៗរបស់តារាស្រីរូបនេះមានការភ្ញាក់ផ្អើលជាថ្មីៗនោះគឺ នៅកាលពីប៉ុន្មានថ្ងៃមុននេះ ម៉េងលិ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាង ដោយរៀបរាប់ថា ៖« ខ្ញុំព្រមជួសជុលកែវដែលបែក មិនមែនព្រោះខ្ញុំគ្មានសមត្ថភាពទិញកែវថ្មីទេ តែដែលខ្ញុំព្រមជួសជុលព្រោះកែវមួយ នេះជាកែវដែលខ្ញុំស្រឡាញ់ខ្លាំងបំផុត » ។
ជាមួយគ្នានេះដែរការលើកឡើងរបស់តារាស្រីរូបនេះមានមហាជន និងហ្វេនៗមួយចំនួនបានធ្វើការសន្និដ្ឋានថា ម៉េងលិ ជាមួយនិងសង្សាចាស់សង្ស័យត្រូវគ្នាវិញ នេះបើយោងតាមអត្ថន័យដែលនាងបានបង្ហោះខាងលើនេះ ។
ដោយឡែកគ្រាន់តែឃើញមហាជននិងហ្វេនមួយចំនួនមានការយល់ច្រឡំ បែបនេះស្រាប់តែតារាសម្តែងស្រីរូបនេះបានចេញមកធ្វើការបញ្ជាក់ច្បាស់ៗបែបនេះថា ៖ «ខ្ញុំផុសគ្រាន់តែអោយត្រូវសាច់រឿងfan fanទេពួកខ្ញុំមិនអាចដូចដើមទេអរគុណ» ៕