កម្សាន្ត ៖ ពិតណាស់ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ ប៊ុត សីហា បានវិលត្រឡប់មកប្រឡូកនៅក្នុងវិស័យសិល្បៈវិញ ហើយថែមទាំងបានចេញបទចម្រៀងថ្មីៗជាច្រើនបទជូនហ្វេនរបស់ខ្លួនស្តាប់ថែមទៀតផង ។
យ៉ាងណាមិញចំពោះការវិលត្រឡប់របស់ ប៊ុត សីហា ម្តងនេះឃើញថាមិនបានធ្វើឲ្យតារាប្រុសរូបនេះខកបំណងឡើយគឺមានសម្លេងគាំទ្រកាន់តែខ្លាំង ក្រោយលោកបានប្រកាសសុំទោសទៅកាន់មហាជនចំពោះអ្វីដែលខ្លួនបានធ្វើខុសកាលពីកន្លងទៅហើយពេលនេះ ប៊ុត សីហា បានសន្យានៅមុខមហាជនថាឈប់ដើរផ្លូវខុសទៀតហើយ ។
ដោយឡែកថ្មីៗនេះឃើញថាមានពុកម៉ែបងប្អូនជាច្រើនបានមានការភ្ញាក់ផ្អើលក្រោយឃើញ ប៊ុត សីហា ត្រឡប់ចូលសិល្បៈប៉ុន្មានខែផងស្រាប់តែថ្មីៗនេះ ទិញឡានទំនើបមួយគ្រឿងបាត់ទៅហើយ ពិតជាមិនធម្មតាមែន ។
ក្រោយឃើញ ប៊ុត សីហា ទិញឡានថ្មីហើយមានអ្នកគាំទ្រជាច្រើនបានសម្តែងការអបអរសាទរ និងជូនពរឲ្យតារាប្រុសរូបនេះកាន់តែជោគជ័យនៅក្នុងអាជីពសិល្បៈរបស់លោកផងដែរ ៕
![](/wp-content/uploads/2022/9/20/media/large/261598/Hello_-Meta-285.jpg?1663658634)
![](/wp-content/uploads/2022/9/20/media/large/261597/Hello_-Meta-286.jpg?1663658634)
![](/wp-content/uploads/2022/9/20/media/large/261595/Hello_-Meta-282.jpg?1663658574)
![](/wp-content/uploads/2022/9/20/media/large/261594/Hello_-Meta-283.jpg?1663658573)
![](/wp-content/uploads/2022/9/20/media/large/261596/Hello_-Meta-284.jpg?1663658578)