តោះមកស្គាល់! ផលិតករតន្ត្រីវ័យក្មេង និងអ្នក Remix បទភ្លេង ឈ្មោះ “LAY Remix” តស៊ូ៥ឆ្នាំមកហើយ ក្នុងអាជីបនេះ…
សីហា
-

និយាយពីវិស័យតន្ត្រីចម្រៀងប្រភេទ Remix យុវវ័យពិតជាស្គាល់អ្នក Remix ( LAY Remix ) ដែលជាអ្នក Remix ឬផលិតករតន្ត្រីវ័យក្មេង ។LAY Remix ស្រលាញ់ និងចាប់ផ្តើមអាជីពជាអ្នក Remix ឬផលិតករតន្ត្រី ( Music Producer ) ប្រមាណជាង5ឆ្នាំមកហេីយ ចាប់តាំងពីឆ្នាំ 2017-2022។ កត្តាដែលជម្រុញឲ្យ LAY Remix ចាប់អាជីពនេះ ដោយសារតែការស្រឡាញ់ចូលចិត្តសិល្បៈបទភ្លេង និងមានទេពកោសល្យ ដុង ខាងភ្លេងតន្ត្រីនេះ។

ការ Remix បទចមៀង គឺជាការយកបទចម្រៀងដើមរួមបញ្ចូលគ្នាជាមួយនិងបទភ្លេងថ្មី បង្កើតបានជាបទភ្លេងបែប Remix , សម្រាប់ការចាប់អាជីពនេះវាមានផលលំបាកខ្លះៗ ហើយក៏មិនងាយស្រួលដែរ ចំពោះផលលំបាកគឺ ត្រូវការពេលវេលាច្រេីនគួរសមសំរាប់ផ្ដោតទៅលេីការធ្វើភ្លេង និងគំនិតថ្មីៗសំរាប់បង្កើតចេញជាបទភ្លេងពិរោះៗចែកជូនបងប្អូនស្ដាប់កម្សាន្ត។

LAY Remix : ក្នុងនាមជាអ្នក Remix ខ្ញុំចង់ឲ្យវិស័យចម្រៀង Remix នេះ រីកចម្រើនបន្តទៅទៀត និងចង់ឲ្យខ្មែរងាកមកគាំទ្រនិងឲ្យតម្លៃស្នាដៃច្នៃប្រឌិត និងលេីកស្ទួយទេពកោសល្យរបស់កូនខ្មែរឲ្យបានច្រេីន ហើយខ្ញុំនឹងនៅតែបន្តបង្កេីតស្នាដៃបន្ថែមដេីម្បីឲ្យបងប្អូនបានស្តាប់កម្សាន្ត និងជួយលើកស្ទួយតម្លៃលេីវិស័យសិល្បៈប្រភេទនេះបន្ថែមទៀត ។ 

បទចម្រៀងដែលគាត់ Remix ក៏មានបទភ្លេងខ្លះ ទុកលក់សម្រាប់ចាក់នៅក្នុងក្លឹប និងបទភ្លេងមួយចំនួនទៀត គឺទុកឲ្យបងប្អូនទាញយក Free Free តែម្តង៕

សូមស្តាប់បទចម្រៀង Remix ខាងក្រោម ៖

https://www.youtube.com/watch?v=Bl8hsoo8OZE

https://www.youtube.com/watch?v=E1NVjjHFG4A

https://www.youtube.com/watch?v=N8Jn6UVlA0M

https://www.youtube.com/watch?v=UMHvoGDB2BQ

https://www.youtube.com/watch?v=88VtiAqQEng