កម្សាន្ត ៖ ពីមួយថ្ងៃទៅមួយថ្ងៃឃើញថា តារាចម្រៀង ពេជ្រ សូលីកា កាន់តែប្រើជីវិត single របស់ខ្លួនយ៉ាងមានសេចក្តីសុខ ទោះបីនាងទើបតែជួបរឿងបែកបាក់គ្នាជាមួយអតីតរបស់នាងក៏ដោយ ជារាងរាល់ថ្ងៃតារាចម្រៀងស្រីរូបនេះតែងតែបង្ហាញស្នាមញញឹមជានិច្ច។
យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងស្រីរូបនេះបង្ហោះរូបថតអួតសម្រស់ពេលទៅដើរលេងនៅសមុទ្រជាច្រើនសន្លឹក មើលទៅសម្រស់របស់នាងពិតជាស្រស់ស្រាយនិងមានក្តីសុខខ្លាំងមែនទែន សម្រាប់ជីវិតរបស់នាងនៅក្នុងពេលនេះ ។
ជាមួយគ្នានេះដែរបន្ទាប់ពីឃើញតារាចម្រៀង ពេជ្រ សូលីកា បង្ហោះរូបថតប៉ុន្មានសន្លឹកនេះហើយ មានហ្វេនៗជាច្រើនបានចូលទៅធ្វើការ ខមមិនសរសើរពីសម្រស់របស់នាងគ្រប់ៗគ្នាថានាងពិតជាមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងផងដែរ ៕













