កន្លងមក គេ នៅ ចាំ បាន ថា តារា ចម្រៀង សាពូន មីដាដា ក៏ ធ្លាប់ បាន បង្ហើប នូវ បំណង ដោយ មិន ចង់ ឲ្យ កូនស្រី ជា ទី ស្រលាញ់ ឈ្មោះ សាពូន ដា រ៉ា ភិ មាន ដើរ តាម គន្លង របស់ ខ្លួន ក្នុង វិថី សិល្បៈ ទេ ពោល គឺ ចង់ ឲ្យ រស់នៅ ក្នុង ជីវភាព ដ៏ សាមញ្ញ មួយ ដោយ យក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី ពឹង ទី រលឹក។
ប៉ុន្តែ ក្រោយមក ដោយ មាន ការ សំណូមពរ មួយ ចំនួន ពី អ្នកគាំទ្រ ស្រាប់តែ លោក ក៏បាន ផ្លាស់ប្ដូរ គំនិត ដោយ ប្រកាស បើក ផ្លូវ ឲ្យ កូនស្រី ចូល ក្នុង វិស័យ សិល្បៈ វិញ មិតត្រឹមតែប៉ុណ្ណោះក្នុងនាមជាឪពុកលោក ក៏បានបង្ហាត់បង្រៀននូវជំនាញលេងហ្គីតតា ដល់កូនស្រីរបស់លោកផងដែរ។
ជាក់ស្តែងនៅកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ គេបានឃើញលោក សាពូនមីដាដា បានបង្ហោះវិដេអូកូនស្រីរបស់ខ្លួន ដែលបានច្រៀងបទចម្រៀងមួយដែលមានចំណងជើងថា «នារីម្នាក់ដែលគិតដល់បង » នៅក្នុងវិដេអូនោះគេបានឃើញថា កូនស្រីរបស់លោក សាពូន មីដាដា មានសមត្ថភាព អាចច្រៀង និងអាចលេងហ្គីតតាបានយ៉ាងល្អមិនចាញ់ឪពុករបស់គេនោះទេ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖