កីឡាករគុនខ្មែរ ព្រំ សំណាង បានធ្វើដំណើរទៅប្រទេសថៃថ្ងៃទី៣ ខែកុម្ភៈនេះ ដើម្បីប្រកួតជាមួយកីឡាករអង់គ្លេស Thomas Carpenter ក្នុងទម្ងន់៧៥គីឡូក្រាម នៅសង្វៀនល្បី Thai Fight នាថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនេះ។
កីឡាករអង់គ្លេសរូបនេះធ្លាប់មានបទពិសោធច្រើនក្នុងការប្រកួតចន្លោះឆ្នាំ២០១៥ ដល់ ២០២១ ប៉ុន្តែនៅក្នុងអន្តរកាលកូវីដ-១៩ ចាប់ពីឆ្នាំ២០២១ ដល់២០២៣នេះ រូបគេហាក់ដូចជាមិនឃើញបានឡើងសង្វៀនញឹកញាប់ទេ ដូច្នេះអាចជាឱកាសរបស់ ព្រំ សំណាង ក្នុងការស្វែងរកជ័យជម្នះ និងបង្កើតកំណត់ត្រាជ័យជម្នះសម្រាប់វត្តមានលើកដំបូងនៅកម្មវិធី Thai Fight។
ទីបំផុង ព្រំ សំណាង ដែលខិតខំប្រឹងប្រែង បង្ហាញក្បាច់គុនខ្មែរដ៏អស្ចារ្យ ទទួលបានជ័យជំនះ នាំកិត្តិយស ជូនជាតិព្រំសំណាង (អតីតអ្នកកាត់សក់)ទទួលជ័យជម្នះ សង្វៀន Thai Fight ដោយដៃគូភាគីខាងបរទេសសន្លប់នៅទឹកទីមួយ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖







