តារាសម្តែង សឿ សុធារ៉ា និងកូនស្រី បានចូលពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង ម្ចាស់កីតម្បាញ នេះ បានប្រព្រឹត្តឡើងយ៉ាង អធឹកអធម ដោយមានការចូលរួម ពីសិល្បករល្បីៗ និងមហាជន រាប់រយនាក់ នៅហង្សមាស Palace ក្នុងផ្សារទំនើបអ៊ីអន សែនសុខស៊ីធី។
នេះជាព្រត្តិការណ៍ដ៏អស្ចារ្យ និងល្អបំផុត សម្រាប់ការបើកបង្ហាញភាពយន្ត ភាគខ្មែរ ដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសជារឿង ដែលបង្ហាញពីក្នុងសម័យកាល ប្រវត្តិសាស្រ្តខ្មែរ គឺក្នុងសម័យលង្វែកទៀតផង។
ក្រឡេកមើលភ្ញៀវកិត្តិយស ដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ គឺមានវត្តមាន សុទ្ធតែតារាល្បីៗ ក្នុងប្រទេសកម្ពុជា តែម្តង ហើយការរៀបចំទៀតសោត គឺពិតជាប្លែកភ្នែក និងទាក់ចំណា់អារម្មណ៍ មែនទែន ដែលមានការដាក់តាំងបង្ហាញ នូវឧបករណ៍កីតម្បាញ ឧបករណ៍ និងវិធីសាស្រ្ត ក្នុងការផលិតសូត្រ ជាដើម។
ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានសិល្បៈល្បីជាច្រើនរូប ហើយនោះ ក្នុងកម្មវិធី ក៏មានការសម្តែងពិសេស ពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់ នូវបទចម្រៀង ក្នុងរឿង ម្ចាស់កីតម្បាញ នេះផ្ទាល់តែម្តង៕
.jpg?1675682512)





