ព្រំ សំណាង បាន ក្លាយ ជា កីឡាករ កម្ពុ ជាទី ២ បន្ទាប់ ពី ជើង ខ្លាំង ធឿន ធារ៉ា ដែល អាច ដណ្តើម បាន ខ្សែ ក្រវាត់ នៅក្នុង ព្រឹត្តិ ការណ៍ Thai Fight បន្ទាប់ ពី រូប គេ បាន បុក ជង្គង់ បណ្តាល ឱ្យ ម្ចាស់ ខ្សែ ក្រវាត់ ៣ ស្ថា ប័ន របស់ អង់ គ្លេស Thomas Carpenter ដួល សន្លប់ ក្នុងការ ប្រកួត កាល ពី យប់ ថ្ងៃទី ៥ ខែកុម្ភៈ ។
ជ័យ ជម្នះ របស់ ព្រំ សំណាង ពិត ជា ធ្វើឱ្យ អ្នក គាំទ្រ កម្ពុជា មាន ការ ភ្ញាក់ ផ្អើល ខ្លាំង និង បាន លើក មុខ មាត់ « គុន ខ្មែរ » ឱ្យ កាន់តែ ល្បី រន្ទឺ ថែម ១ កម្រិត ទៀត ព្រោះ ការ ឈ្នះ បាន ខ្សែ ក្រវាត់ ក្នុង ប្រភេទ ទម្ងន់ ៧៨ គីឡូក្រា ម នៅ Thai Fight នេះ ព្រំ សំណាង បាន ប្រើ ពេល ខ្លី បំផុត គឺ ត្រឹម តែ ១ នាទី ៥៦ វិនាទី ប៉ុណ្ណោះ ក្នុង ការ ផ្តួល Thomas Carpenter ឱ្យ សន្លប់ ក្នុង ទឹក ទី ១ តាម រយៈ ការ បុក ជង្គង់ ឆ្វេង ចូល ឆ្អឹង ជំនី រផុត ។
បើ ទោះបី ជា កីឡា ករ Thomas Carpenter ធ្លាប់ ឈ្នះ បាន ខ្សែ ក្រវាត់ ចំនួន ៣ ស្ថាប័ន នៅ ប្រទេស ថៃ ជាពិសេស ការ ឈ្នះ ខ្សែ ក្រវាត់ Muay Thai អន្តរ ជាតិ ពី ការ ប្រកួត International Boxing Federation (IBF) កាល ពី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ និង ការ ឈ្នះ ខ្សែ ក្រវាត់ Max Muay Thai កាលពី ទី ២០ ខែមីនា ឆ្នាំ ២០១៦ ប៉ុន្តែ សម្រាប់ ការ ជួប ព្រំ សំណាង កាលពី យប់ ថ្ងៃ អាទិត្យ នោះ Thomas មាន ឱកាស តិច បំផុត ក្នុង ការ វាយ បក ទៅ លើ ព្រំ សំណាង វិញ ព្រោះ សំណាង បាន បើក ការ វាយ លុក ដោយ ការ ទាត់ និង ចូល រូស កែង ហើយ ចុង ក្រោយ បាន បញ្ចប់ Thomas ដោយ ស្នៀត ជង្គង់ ។
យ៉ាង ណាក៏ ដោយ ព្រំ សំណាង បាន អះ អាងក្រោយ ការ ប្រកួត ថា ការ ផ្តួល កីឡាករ អង់ គ្លេស T homas Carpenter ឱ្យ សន្លប់ ត្រឹម ទឹក ទី ១ នេះ វា មែន មែន ជា រឿង ចៃ ដន្យ នោះ ទេ ប៉ុន្តែ វា កើត ចេញពី ការត្រៀម ខ្លួន បាន យ៉ាង ល្អ របស់ គេ ។
កីឡាករ ព្រំ សំណាង បាន បញ្ជាក់ ថា ៖ « មេ ( ថ្នាក់ ដឹកនាំ សហ ព័ន្ធ ) បាន គ្រប់គ្រង ខ្ញុំ មិនឱ្យ ចេញ ដើរទៅ ណា ទេ គឺ ឱ្យ ខ្ញុំ ផ្តោត តែ លើ ការ ថែ កម្លាំង និង ហ្វឹក ហាត់ ឱ្យបាន ខ្លាំង ហេតុ នេះ ធ្វើ ឱ្យ ខ្ញុំ មាន សង្ឃឹម ច្រើន រួច ទៅ ហើយ សម្រាប់ ការ ផ្តួល គូ ប្រកួត ឱ្យ សន្លប់ នា ពេល នេះ » ។
ដោយឡែកអ្វីដែលកាន់តែគួរឲ្យរំភើបនោះគឺ បន្ទាប់ពីកីឡាករ ព្រំ សំណាង ទទួលជ័យជម្នះ ក្នុងការបង្ហាញខ្លួនលើកដំបូងលើសង្វៀន Thai Fight គេបានឃើញ មេចុងភៅដ៏ល្បីឈ្មោះម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ចុងភៅ ចិនសួង បានបង្ហោះនៅលើបណ្តាញសង្គមដូច្នេះថា ៖ « កីឡាករខ្មែរយើងឈ្នះហើយ បងប្រុសព្រុំ សំណាង បងធ្វើបានល្អណាស់សំរាប់បងប្អូនខ្មែររងចាំទស្សនាគ្រប់គ្នា បងមកដល់ខ្មែរពេលណា ខ្ញុំបាទចុងភៅចិន សួង ធ្វើជូនបង១៥តុនិងតន្រ្តី(Free)ដើម្បីអបអរសាទរបងវិលត្រឡប់មកមាតុភូមិកម្ពុជាយើងវិញ » ។