កីឡាករ ជំនាញ វាយ កែង ធឿន ធារ៉ា បាន បង្កើត ប្រវត្តិសាស្រ្ត ដែលធ្វើឱ្យ គ្រប់ គ្នា មានការ រំភើប ខ្លាំង គឺ ការ វាយ កែង បណ្តាល ឱ្យជើង ខ្លាំង ចាស់ វស្សា របស់ ថៃ សៃយុគ បានមានរបសួ បែក ធំ និង ត្រូវ បាន គ្រូ ពេទ្រ បញ្ឈប់ ត្រឹមទឹក ១ សម្រាប់ការ ប្រកួត ផ្តាច់ ព្រ័ត្រ ដណ្តើម ខ្សែ ក្រវាត់ នៅ សង្វៀន Thai Fight កាលពី យប់ មិញ។
តាម រយៈការ ប្រកួត ដែល ធ្វើ នៅ ប្រទេស ថៃ នេះ ធឿន ធារ៉ា ធ្វើ បាន ល្អ បំផុត ដោយរូប គេ បាន វាយ លុក ទៅ លើ ខ្លាចាស់ សៃយុគ ដោយ គ្មាន ញញើត នោះ ទេ បើទោះបីជា សៃយុគ ធ្លាប់ធ្វើ ឱ្យ មិត្ត រួមជាតិ របស់ គេ ធន់ រិទ្ធី ឱ្យ សន្លប់ ក្នុងទឹក ទី ២ នៅ សង្វៀន Thai Fight នេះ ក៏ដោយ។
ការ ប្រើ កណ្តាប់ដៃ ឆ្វេង ស្តាំ ទៅ លើ កណ្តៀត ក្អម របស់ ធឿន ធារ៉ា បាន ធ្វើ ឱ្យ សៃយុគ ហាក់ គ្មាន ឱកាស បាន ប្រើ ស្នៀត ជើង ដ៏ ខ្លាំង របស់ គេ នោះ ទេ ហើយ ស្ថិត ក្នុងស្ថាន ភាព ដ៏ គ្រោះ ថ្នាក់ នោះ ធឿន ធារ៉ា បាន វាយ កែង ខ្លីបណ្តាល ឱ្យ សៃយុគ បែក នៅចុង ចិញ្ចឹម ខាង ស្តាំ ហូរ ឈាម ស្រោច មុខហើយបន្ទាប់ពី គ្រូ ពេទ្យ ពិនិត្យ មុខ របួស នេះហើយ ក៏ បញ្ឈប់ ការ ប្រកួត និង ផ្តល់ ជ័យជម្នះ ឱ្យ ធឿន ធារ៉ា តែម្តង។
ធឿន ធារ៉ា បានបង្ហាញ ការ រំភើប រហូត ស្រែក យំ ព្រោះនេះជាជ័យជម្នះ យ៉ាង សំខាន់បំផុត ដែល វា មិនត្រឹម ជួយ លើក មុខ មាត់គុនខ្មែរ នៅលើ ឆាក អន្តរជាតិប៉ុណ្ណោះ ទេ ប៉ុន្តែ វាក៏ជាពេល ដែល ធឿន ធារ៉ា បាន ឈ្នះ ខ្សែ ក្រវាត់ ជា លើកដំបូង ក្នុងអាជីព ផងដែរ ហើយ វា ក៏ជ័យជម្នះ ដែលមិនទាន់ មាន កីឡាករ ខ្មែរ រូប ណា ធ្វើ បាន នៅលើសង្វៀន Thia Fight នេះ កន្លងមក នោះ ទេ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖