ជាការពិតណាស់ ស្ថិតក្នុងវ័យ១៤ឆ្នាំ កូនស្រីរបស់តារាចម្រៀងលោក ហ្សូណូ ពិតជាមានសម្រស់ ស្អាតពីធម្មជាតិពោលទាំងទម្រង់មុខនិងសម្បុរកាត់ដូចលោកបេះដាក់តែម្តង ។ យ៉ាងណាមិញថ្មីៗនេះកូនស្រីរបស់តារាចម្រៀង ហ្សូណូ បានបង្ហាញសម្រស់ ក្នុងឈុតបុរាណឃើញថាពិតជាស្អាតទន់ភ្លន់តែម្តង ។
កូនស្រីរបស់តារាចម្រៀងស្រស់សង្ហាលោក ហ្សូណូ មានឈ្មោះថា កែវ ចាន់មុន្នីផ្កា ដែលនាងតូចរូបនេះក៏មានទេពកោសល្យសិល្បៈកាត់ដូចលោកប៉ា នេះបើតាមការបញ្ជាក់របស់អតីតពិធីការិនី ចាន់ សុផានី ជាអតីតគូស្នេហ៍លោក ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះ ចាន់មុន្នីផ្កា បានតុបតែងខ្លួនក្នុងឈុតបុរាណ នៅក្នុងកម្មវិធីមួយនៅសាលារៀនឃើញថាសុភាពនិងប្លែកភ្នែកជាខ្លាំង ៕













សូមទស្សនាវិដេអូខាងក្រោម ៖