ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុ កឈា មទាំងមានផ្ទៃពោះជាង ៥ខែយ៉ាងអាណោចអាធ៏ម បន្ទាប់ពីប្ដីក្រោយបានបា ញ់សម្លាប់ចំនួន២គ្រាប់សង្ស័យតែរឿងប្រច័ណ្ឌ ហេីយគេចខ្លួនទៅសារភាពនៅក្រសួងមហាផ្ទៃ ។ ហេតុការណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះដល់កន្លែងកេីតហេតុនៅអំឡុងម៉ោង៤រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងបុរីពិភពថ្មីគូរស្រូវ៣ ផ្ទះលេខ១៦៨ ផ្លូវលេខKS០៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីរងគ្រោះមាន ឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ ៣៤ឆ្នាំ មុខរបរសាឡន មានប្ដី ២នាក់ហើយ។ ប្ដីមុនមានកូន ៤នាក់ និងបានលែងលះគ្នាអស់រយៈពេល១ឆ្នាំមកហើយ។ បន្ទាប់មកនាងបានយកប្ដីក្រោយ ដែលជាជនសង្ស័យ និងឮថា កំពុងមាន ផ្ទៃពោះជាង៥ខែផងដែរ ។ ដោយឡែកជនដៃដល់ជាប្ដីទី២មិនទាន់បានអត្តសញ្ញាណពីសមត្ថកិច្ចនោះទេ ខណៈមហាជនងេីងឆ្ងល់ថា ធ្វេីការអ្វីទើបមានកាំភ្លើងប្រើប្រាស់ ហើយបាញ់សម្លាប់ប្រពន្ធយ៉ាងឃោឃៅ រួចទៅក្រសួងមហាផ្ទៃសារភាពទោសកំហុសទាំងមិនខ្លាចច្បាប់ ។




ប្រភពដដែលបានឱ្យដឹងទៀតថា ប្ដីប្រពន្ធនេះទើបទិញផ្ទះកើតហេតុនោះរស់នៅជាង ៣ខែប៉ុណ្ណោះ ហេីយមុនពេលកេីតហេតុក៏ពុំមាននរណាម្នាក់បានដឹងថា ប្ដីប្រពន្ធនេះ មានទំនាស់គ្នារឿងអ្វីនោដែរ សូម្បីតែបា ញ់សម្លា ប់ប្រពន្ធនៅពេលណានោះក៏គ្នាអ្នកដឹងផង ។




ក្រោយមក អ្នករស់នៅក្នុងបុរីខាងលេីបានឃើញទ្វារផ្ទះកើតហេតុ ចំហរ ហើយដោយខ្លាចមានចោរចូលលួចទ្រព្យសម្បត្តិ ទើបរាយការណ៍ ប្រាប់សន្តិសុខដែលយាមបុរី ឲ្យទៅមើល។ ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមត្រូវគ្រាប់កាំភ្លើង២គ្រាប់ ក៏កេីតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចគ្រប់ផ្នែកចុះមកពិនិត្យជាក់ស្ដែងតែម្ដង ៕ដោយ ៖ ជីម ភារ៉ា


