មិនញញើតនោះឡើយ! នារីខ្លាំងកូរ៉េខាងជើង​ព្រមាន​អាមេរិកចំៗ បើហ៊ានតែស្ទាក់ចាប់ ម៉ីស៊ីលរបស់ខ្លួន នឹងធ្វើឱ្យសម្ព័ន្ធមិត្ដអាមេរិកមួយ ក្លាយជាផេះ មិនខាន
ស៊ីហៀង
-

សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃព្រហស្បតិ៍ (៩ មីនា) យោធាទីក្រុងសេអ៊ូលបាននិយាយថា ការបង្ហាញកម្លាំងចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ សំខាន់នាពេលខាងមុនឆាប់ៗនេះ  ។

ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរនេះ គឺកំពុងស្ថិតនៅក្នុងចំណុចដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយកូរ៉េខាងជើងបានធ្វើតេស្តអាវុធហាមឃាត់មិនធ្លាប់មានដែលតែងតែបង្កហេតុ និងធ្វើការគំ  រា ម កំហែង នានា   ​ខណៈដែលទីក្រុងសេអ៊ូលកំពុងស្វះស្វែង បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីជាការឆ្លើយតបចំពោះភាពគឃ្លើនរបស់ទីក្រុងព្យ៉ុងយ៉ាង ។

កាលពីឆ្នាំមុន របបរបស់លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរដែលមិនអាចផ្លាស់ប្តូរបាន ហើយបានប្តេជ្ញាថានឹងបង្កើនការផលិតសព្វាវុធ រួមទាំងអាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ ខណៈដែលសហរដ្ឋអាមេរិកសម្លឹងរកការផ្លាស់ទីទ្រព្យសម្បត្តិបន្ថែមទៀតទៅកាន់តំបន់ដើម្បីការពារសម្ព័ន្ធមិត្តទីក្រុងសេអ៊ូល។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះកាំជ្រួចផ្លោងរយៈចម្ងាយខ្លីមួយចេញពីទីក្រុងកំពង់ផែ Nampo ភាគខាងលិចរបស់កូរ៉េខាងជើងនៅម៉ោង 6:20 ល្ងាច ម៉ោងក្នុងទីក្រុងស៊េអូល។ 

នៅក្នុងនោះយោធាកូរ៉េខាងត្បូងបានធ្វើការអត្ថាធិប្បាយបន្ថែមថា  "យោធារបស់យើងកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញ ខណៈពេលដែលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈដែលយើងបានពង្រឹងការឃ្លាំមើល សកម្មភាពមួយនេះដោយមានការប្រុងប្រយ័ត្នជាទីបំផុត " ។


កូរ៉េខាងជើង​បាន​អះអាង​ជាយូរ​មក​ហើយ​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​របស់​ខ្លួន​គឺ​សម្រាប់​ការពារ​ខ្លួន ដោយបានចោទប្រកាន់និយាយ​អំពី​សមយុទ្ធ​យោធា​អាមេរិក និង​កូរ៉េខាងត្បូង ដោយ​ពណ៌នា​ថា​ជា​ការ​ហាត់សម​សម្រាប់​ការ​ឈ្លានពានប្រទេសដទៃ។

កាលពីដើមសប្តាហ៍នេះ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែមាន"ចេតនា" បង្កើនភាពតានតឹង នៅក្នុងឧបទ្វីបកូរ៉េ  ដោយនៅក្នុងនោះ  ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីម ជុងអ៊ុន ក៏បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយស្ទាក់ចាប់ការសាកល្បងកាំជ្រួចមួយរបស់ទីក្រុងព្យុងយ៉ាង ប្រាកដណាស់យើងនឹងឱ្យពួកគេស្គាល់ថាអ្វីជា "ការប្រកាសសង្គ្រាម" គ្មានថ្ងៃបញ្ចប់នោះឡើយ ។

ប្រភព៖ CNA 

សម្រួលអត្ថបទ៖ SP