ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ព្រះនាងតូច នរោត្តម ជេនណា ដែលព្រះនាងតូចយើង មានទាំងទេពកោសល្យ សិល្បៈ ចំណេះដឹងព្រមទាំងមានចរិយាទន់ភ្លន់ ជាពិសេស ព្រះនាងតុបតែងខ្លួនគ្រងសម្លៀកបំពាក់បែបបុរាណនិងសម័យ កាន់តែសមសួនថ្លៃថ្នូរទ្វេដង ។


ក្រៅពីចំណេះដឹងជាច្រើនរបស់ព្រះនាងតូច នរោត្តម ជេនណា ហើយ មហាជនក៏ស្ងោចសរសើរពីទឹកចិត្តដ៏សែនប្រណៃ ដែលជាទូទៅព្រះនាងតូច បានចូលរួមក្នុងសង្គម និង បានចែករំលែកនូវចំណេះដឹង ព្រមជាមួយនឹង បទពិសោធន៍ថ្មីៗជាច្រើន ទៅកាន់បងប្អូនមហាជនថែមទៀតផង។


ដោយឡែកនៅថ្ងៃនេះ ដែលជាថ្ងៃប្រសូតរបស់ព្រះនាងតូចនរោត្តម ជេនណា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គម ក្នុងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត ជាមួយនឹងសំណេររៀបរាប់ដូច្នេះថា៖


ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃរំលឹកកំណេីត១១ឆ្នាំនៃខ្ញុំ។
ខ្ញុំរីករាយណាស់ ហេីយសូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅរកទីបំផុតគ្មាន ថ្វាយនិងជូនចំពោះ ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែបងប្អូនជិតឆ្ងាយទាំងឡាយដែលបានប្រទាន និងផ្ញេីសារជូនពរខ្ញុំ។
សេចក្តីសុខប្រកបដោយស្នាមញញឹមរបស់ខ្ញុំបានកេីតឡេីងដោយមានពុកម៉ែបងប្អូនស្រឡាញ់រាប់អាន និងគាំទ្រកិច្ចការងារសិល្បៈរបស់ខ្ញុំ។
ខ្ញុំក៏សូមអរព្រះគុណ និងសូមថ្វាយព្រះពរ សម្តេចតា ព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ជាទីគោរពនៃចៅ ព្រមទាំងព្រះមាតានៃខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី ដែលព្រះអង្គទាំងទ្វេស្តេចថែរក្សា ថ្នាក់ថ្នម អប់រំ និងផ្តល់ការសិក្សាគ្រប់យ៉ាងដល់ខ្ញុំ។
ក្នុងថ្ងៃនេះផងដែរ ខ្ញុំសូមឧទ្ទិសបុណ្យកុសលដែលខ្ញុំបានសាងទាំងប៉ុន្មាន ដល់ដួងវិញ្ញាណក្ខន្ធអ្នកម្នាង ឌួង ឌីយ៉ាត ជីដូនខ្ញុំ ដែលលោកបានចាកចេញពីពួកយេីងទៅជាច្រេីនខែមកហេីយ។
ខ្ញុំនិងធ្វេីដំណេីរលេីវិថីសិល្បៈដែលខ្ញុំស្រឡាញ់ ដេីម្បីបំរេីឧត្តមប្រយោជន៍ជាតិជាបន្តទៀត។











