ដូចដែលប្រិយមិត្តបានដឹងហើយថា តារាងសម្ដែងស្រី នី មុន្នីនាថ គឺជាកំពូលសម្ដែងនិងតារាបង្ហាញម៉ូតស្រីមួយរូបដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងរង្វង់សិល្បៈ នាងជាតារាស្រីមួយរូបដែលមានសមត្ថភាពនៅក្នុងការសម្ដែងមួយរូប មិនថាការសម្ដែងមានចរិតលក្ខណះតួបែបណា ពោលគឺតារាសម្ដែងស្រីរូបនេះអាចសម្ដែងបានគ្រប់ទម្រង់ ជាមួយនឹងទេពកោសល្យដ៏លេចធ្លោ តារាស្រីរូបនេះ ក៏មានរូបសម្ផស្សដ៏ស្រស់ស្អាត ខ្លាំងគួរជាទីបេតីសម្រាប់មនុស្សទាំងពួងផង។


ក្រៅពីសមត្ថភាពនៃការសម្ដែងវិញ បើគេក្រលេកមើលពីការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ក៏រឹតតែមានភាពស្រស់ស្អាត នឹងមានភាពទាក់ទាញប្លែកភ្នែកផងដែរ ពោលគឺមិនសរសើរមិនបាននោះឡើយ។ ដោយឡែកកាលពីពេលថ្មីនេះមានការតុបតែងខ្លួនរបស់តារាស្រីរូបនេះនៅក្នុងឈុតគំនូរលើជញ្ជាំងព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងកំពុងតែផ្ទុះការសរសើរនិងទទួលបានធ្វើការវែកញែកជាខ្លាំងថា ថារូបរបស់តារាស្រីរូបនោះជារូបមនុស្សពិត ឬក៏ជារូបគំនូរ ព្រោះមើលទៅពិតជាមានភាពប្លែកខ្លាំងមែនទែន ដែលធ្វើឱ្យមហាជននាំគ្នា ចាប់ភ្លឹកនឹងរូបរបស់នាងជាខ្លាំង។


ដោយនៅក្នុងការបង្ហោះរបស់តារាស្រីរូបនោះ ក៏បានធ្វើការសរសេរសំណេរមួយចំនួន ដោយធ្វើការរៀបរាប់ដូច្នេះថា៖
នារីគំនូរបុរាណ ឈុតដកស្រង់ចេញពីគំនូរបុរាណ ដែលស្ថិតនៅលេីជញ្ជាំងព្រះវិហាព្រះកែវមរកត នៃព្រះបរមរាជវាំង ដោយប្រប្រាស់គ្រឿងទាំងស្រុងនៃរូបគំនូរ ផាត់មុខបុរាណ លាបខ្លួនសរ នឹង ប្រេីប្រាស់តិចនិច បិទសក់អោយដូចកោជុកតាមបែបបុរាណ….


ការលាបខ្លួនអោយសរដំណាងអោយភាពបរិសុទ្ធ ស្មោះសរ នៅសម័យបុរាណគេលាបខ្លួនអោយសរ ដេីម្បីថ្វាយខ្លួនអោយ ព្រះរាជជា រឺ លាបខ្លួនអោយសរដេីម្បីរាំថ្វាយ អទិទេព ជាដេីម , ការលាបខ្លួនអោយសរនេះមានអត្ថន័យផ្សេងៗគ្នាទៅតាមពេលវេលាសម័យកាល និង ទៅតាមប្រទេសនីមួយៗនៃ ប៉ែកអាសុី។










សូមទស្សនាវីដេអូ៖