ស្រីណាទប់ចិត្ដបាន! ប្ដីសុំលែងទើបបានមួយខែ បែរជាទៅរៀបការជាមួយមិត្ដសម្លាញ់របស់ខ្លួន ថែមទាំងមានទំងន់៣ខែថែមទៀតផង
Sophea
-

មនុស្សម្នាក់ៗនៅលើផែនដី ដែលមានសំណាងភ័ព្វព្រេងវាសនា នៅក្នុងការជួបឬរៀបការជាមួយនឹងគ្នាមិនមែនជារឿងងាយៗនោះឡើយ ពោលគឺយើងមិនដឹងថាតើយើងត្រូវធ្វើបុណ្យប៉ុន្មានជាតិនោះឡើយ ទើបអាចបានជួបនឹងយកគ្នាធ្វើជាប្ដីប្រពន្ធ នៅក្នុងការបង្កើតគ្រួសារឡើង យ៉ាងណាមិញមនុស្សមួយចំនួនមានវាសនាបានគ្នាជាប្ដីប្រពន្ធទៅហើយ ក៏នៅតែមានកម្មអាចនឹងមានការបែ ក បា ក់ ព្រា ត់ ប្រា ស់គ្នាផងដែរ ដោយហេតុរឿងផ្សេងៗពីគ្នា។

ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតជនជាតិចិនម្នាក់បានចែករំលែករូបថតនារីវ័យក្មេងកំពុងតែស្រក់ទឹកភ្នែកក្រោយពេលនាងបានដឹង​ថា​មិត្ត​ល្អ​របស់​នាង​រៀប​ការ​ហើយ  ​ហើយអ្វីដែលធ្វើឱ្យនាងនឹងស្មានមិនដល់និងមានភាពប៉ះពាល់ដល់អារម្មណ៍របស់នាងជាក្រោយពេលដឹងថា កូនកម្លោះដែលរៀបការជាមួយនឹងមិត្ដសម្លាញ់របស់នាងគឺជាអតីតស្វាមីរបស់នាងដែលបានសុំនាងលែ ង លះ។ 

នារីដែលជាអតីតប្រពន្ធរូបនោះមានការភ្ញាក់ផ្អើលជាខ្លាំង  ដោយសារតែនាង និងអតីតស្វាមីទើបតែ លែ ង លះ គ្នាបានមួយខែប៉ុណ្ណោះ ប៉ុន្តែមិត្តសម្លាញ់របស់នាងមានផ្ទៃពោះបីខែទៅហើយ  ក្រោយមកទើបនាងបានដឹងថា នៅពេលដែលប្ដីរបស់នាង តាមពិតប្ដីរូបនោះបានធ្វើការទាក់ទងជាមួយនឹងមិត្ដរបស់នាងរួចបាត់ទៅហើយ  ដោយរូបនាងប្ដីក៏ ផិ ត  មិត្ដសម្លាញ់ក៏ក្ប ត់ រូបនាងផងដែរ។ 

ក្រោយពេលឃើញទិដ្ឋភាពបែបនេះនៅក្នុងមង្កលការមិត្ដខ្លួន  នារី​វ័យ​ក្មេង​រូប​នោះមានការ​តក់​ស្លុត​និង​ធ្វើការដើរចេញ ដោយយកក្រដាស់ជូតទឹកភ្នែកដែរចេញ ឥតឈប់ឈរនោះឡើយ  ដែលធ្វើឱ្យមហាជនដែលចូលរួមនៅក្នុងពិធីមង្គលការមួយនោះនាំគ្នាអាណិតរូបនាងគ្រប់ៗគ្នា ក្រោយពេលដឹងថាស្វាមីសុំលែ ង លះ បែរទៅជារៀបការជាមួយនឹងមិត្ដរបស់ខ្លួន។