កាលពីយប់ថ្ងៃទី 18 ខែមីនា ឆ្នាំ2023 នេះ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុនស្មាតត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) នៅក្នុងយប់នោះដែរ ឃើញថាមាន តារា និងបុគ្គលល្បីៗចូលរួមជា ច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោរអស់ស្ទះ។
ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ក៏មានវត្តមានរបស់តារាសម្តែង មាន សូនីតា ទៅចូលរួមដែរ នៅក្នុងយប់នោះគេបានឃើញតារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងឈុតមួយមើលទៅពិតជាស្អាតខ្លាំងមែនទែន ។




នៅក្នុង រ៉ូបពណ៍ខ្មៅដែរមានកន្ទុយវែងអន្លាយ ដោយបានរចនាឡើយយ៉ាងយកចិត្តទុកដា រំលេចមកជាមួយនិងក្បាច់ក្បាច់ខ្មែរពណ័មាស យ៉ាងភ្លឺចែងចាំង ធ្វើឲ្យតារាសម្តែង មាន សូនីតា កាន់តែមានសម្រស់ស្អាត និងពោពេញទៅដោយភាពទាក់ទាញផងដែរ ។




ជាងនេះបើយោងតាមគណនីហ្វេសប៊ុកផេករបស់នាងបានធ្វើការបញ្ជាក់ពីអត្ថន័យនៃឈុតរបស់ខ្លួនដែលបានពាក់ចូលរួមនៅក្នុងកម្មវិធីខាងលើផងដែរដោយបានធ្វើការបញ្ជាក់ដូច្នេះថា ៖
តំណាលទៅកាន់អនាគត
ចង់បង្ហាញពីភាពស្រស់ស្អាតនិងភាពរឹងមាំរបស់ស្រ្តីនៅក្នុងវិថីសិល្ប:ដ៏វែងពីចំនុចចាប់ផ្ដើមនឹងទៅអនាគត។
ឈុត : តំណាលនៃប្រវត្តិក្នុងការស្លៀកពាក់នៅក្នុងប្រទេសកម្ពុជា
ស្រទាប់ផ្កា : នីមួយៗនៃរ៉ូប តំណាងអោយ ការឆ្លងកាត់ដំណាក់កាលជាច្រើនដែលបានវិវត្តន៏ទៅលើការស្លៀកពាក់ជាច្រើនជំនាន់ និងមានបូកបញ្ចូលរួមជាមួយនឹងបញ្ហាផ្សេងៗ ការតស៊ូអត់ធ្មត់ ព្យាយាម ក្នុងនាមជាស្រ្ដីម្នាក់នៅក្នុងវិស័យ ហ្វេសសិន (Fashion) ដែលតែងតែទទួលរងនូវ មតិរិះគន់ជាច្រើនទំរាំបានមកដល់ពេលនេះ ។ ទាំងការពិតទៅខ្លួនយើងក៏អាចមានសិទ្ធិក្នុងការបង្ហាញសេរីភាពនៃការស្លៀកពាក់បាន។
ស្បៃ : តំណាងអោយ ផ្នែកមួយដែលអាចធ្វើអោយក្រណាត់មួយកីលេចជារូបរាងឡើងមកបាន ដោយមានបង្ហាញរូបគំនូរស្ត្រីកំពុងត្បាញជាមួយនឹងកីតម្បាញក្រណាត់ផ្ទៃរបស់ស្បៃ ក៏មានបន្ថែមជាមួយនឹងក្បាច់លំអរបែបបុរាណខ្មែរ រឹតតែលេចធ្លោបន្ថែម ។
ក្បាច់ភ្ញីវល្លិ ក្បាច់ភ្ញីទេស ក្បាច់ផ្កាចន្ទន៍ និងក្បាច់ត្របកឈូក ដែលមានលំនាំតាមចម្លាក់បុរាណនៅលើប្រាសាទនានាពិតជាល្អឥតខ្ចោះផងដែរ។



















