ម្ចាស់ បេប៊ី អោឡេត មួយកន្លែងត្រូវអាជ្ញាធរ ហៅមកធ្វើកិច្ចសន្យាក្រោយចាក់បេតុងលើគល់ឈើ ដែលធ្វើឱ្យប៉ះពាល់សោភ័ណ្ឌភាពទីក្រុង
Sophea
-

ក្រោយពីទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវសាធារណ: លើផ្លូវ 289 ក្នុងសង្កាត់ បឹងកក់2 ​អំពីបញ្ហានៃការកាប់ដើមឈើដែលបានដាំនៅលើដងផ្លូវ និងការចាក់ស៊ីម៉ង់ដ្ឋ បិទគល់ឬសឈើ ពីសំណាក់ម្ចាស់ បេប៊ី អោឡេត មួយកន្លែង បានធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាមិនសប្បាយចិត្ដនោះឡើយ ព្រោះការកាប់និងបិទស៊ីម៉ង់ដ្ឋបែបនេះបានធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងទៅលើសោភ័ណ្ឌភាពនៅក្នុងទីក្រុងភ្នំពេញ។  

យ៉ាងណាមិញក្រោយពីទទួលដំណឹងអំពីបញ្ហានេះ ពីបងប្អូនអ្នកធ្វើដំណើរ អំពីផលប៉ះពាល់នៃសោភ័ណ្ឌភាពរបស់ទីក្រុង រដ្ឋបាលខណ្ឌទួលគោក បានធ្វើការចុះពិនិត្យដោយផ្ទាល់នៅទីតាំងកើតហេុតខាងដោយ ដោយនៅក្នុងនោះហ្វេសប៊ុកផេករបស់របស់រដ្ឋបាលខណ្ឌទួលគោកបានធ្វើការបញ្ជាក់ថា៖ 


នៅវេលាម៉ោង 11:58 នាទី ថ្ងៃទី20 ខែមីនាឆ្នាំ 2023 ដោយបានការដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ . ចាន់បណ្ឌិត លោកអភិបាលរងខណ្ឌ ចុះណែនាំ ហាងបេប៊ីអោតឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន 4ដើម នៅផ្លូវ 289 ក្នុងសង្កាត់ បឹងកក់2 និងបានឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ និងត្រូវទទួលខុត្រូវចំពោះមុខច្បាប់៕

ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក