ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ។ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន។
នៅក្នុងប្រាសាទមានចម្លាក់អប្សរាយ៉ាងស្អាត ចំណែកឯទីធ្លាខាងក្រៅមានដើមត្នោតរួមទាំងទេសភាពដ៏ស្រស់បំព្រង ហើយនៅជុំវិញប្រាសាទប្រាសាទអង្គរវត្តត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិ្សណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិ្សណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។
នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។
ជាការពិតណាស់ ភាព មហស្ចារ្យ នៃ ប្រាង្គ ប្រាសាទបុរាណ មួយ នេះ បាន ញ៉ាំងឲ្យ ពិភពលោ កមិន អូស ក្រសែភ្នែក រំលង នោះទេ ពោលគឺ បានសម្រេច ដាក់បញ្ចូល ប្រាសាទអង្គរវត្ត ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក កាល ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ ។
យ៉ាងណាមិញ នៅកាលពីពេលថ្មីៗនេះ ក្រោយមានបុរសម្នាក់ ចេញមកនិយាយថា ប្រាសាទអង្គរវត្ត មិនមែនជារបស់ខ្មែរ តែជារបស់ វៀតណាម ថៃ ឡាវ និង ឥណ្ឌាជាដើម ស្រាប់តែស្រីស្អាតជនជាតិឡាវ បានចេញមកធ្វើការបដិសេធដូច្នេះថា ៖