តារាស្រី ទឹម រដ្ឋា សម្រាលកូនលើកដំបូង ពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយទទួលបានកូន...
Sophea
-

ពិតជាដំណឹងគួរឱ្យរំភើបសប្បាយរីករាយ  សម្រាប់ទស្សនិកជន ដែលនិយមតាមដានតារាបង្ហាញម៉ូតស្រី ខ្ពស់ស្រលះ រាងស្រឡូនដ៏ល្បីឈ្មោះ អ្នកនាង ទឹមរដ្ឋា ដោយកាលពីពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះបានធ្វើការបង្ហាញអមដោយរូបភាពនៅក្នុងការសម្រាលកូនបានដោយជោគជ័យនឹងសុវត្ថិភាព ទាំងម្ដាយនិងកូន មិនតែប៉ុណ្ណោះទារករូបនោះថែមទាំងមានសុខភាពល្អថែមទៀតផង ។

ដោយនៅក្នុងនោះដែរ តារាបង្ហាញម៉ូតអ្នកនាង ទឹម រដ្ឋា បានសម្រាលកូនស្រីមួយរូបដែលជាកូនលើកដំបូងរបស់អ្នកនាង ដែលទារិការូបនោះពិតជាមានភាពស្រស់ស្អាត និងគួរឱ្យស្រលាញ់ខ្លាំងណាស់ ។  ដោយនៅក្នុងនោះអ្នកនាង ទឹម រដ្ឋា ក៏បានបង្ហោះសារថា សូមស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយ តូចរបស់ម៉ាក់និងប៉ា ជំរាបសួរលោកតាលោកយាយ អ៊ុំពូមីងនិងអ្នកគាំទ្ររបស់mommy អូនទាំងអស់  អូនមានឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង ) អូនកើតនៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 វេលា 7:01am។ 

ក្រោយពីឃើញបែបនេះមានមហាជនជាច្រើនបានចូលធ្វើការខមិននូវពាក្យជូនពរ និងធ្វើការខលសួរសុខទុក្ខយ៉ាងច្រើន  ដោយសារតែមានពុកម៉ែបងប្អូន ធ្វើការជូនពរមកជាហូរហែ ដូច្នេះ ជាហេតុធ្វើឱ្យអ្នកនាងទឹមរដ្ឋាមិនអាចធ្វើការតបសារឬខលអរគុណចំពោះសារទាំងអស់នោះបានឡើយ ដោយគណនីហ្វេសប៊ុករបស់នាងបានធ្វើការបញ្ជាក់ថា ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំ ទឹម វត្តី ជំនួសមុខឲ្យបងស្រី ទឹម រដ្ឋា សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជូនពរនិងអបអរសាទរចំពោះគាត់ ឥឡូវនេះគាត់មិនទាន់អាចប្រើទូរសព្ទបានទេ ចឹងហើយសូមអធ្យាស្រ័យផងដែរមិនបានឆ្លើយតបអស់។​