បវរកញ្ញា រឿន ណាត ប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលបវរកញ្ញាថៃ មើលងា យ ខ្មែរដោយបានយកទង់ជាតិទៅពាក់លើកសត្វទន្សង
Sophea
-

តាមរយៈការបង្ហោះ story ក្តៅៗ ថ្មីៗ នេះ កញ្ញាTia Li Taveepanichpan បានបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង។ គួរបញ្ជាក់ផងដែរថា សត្វទន្សង ភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេ  រ របស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេ រ  ដែរ។

ជាទូទៅក្នុង កម្មវិធីក្រែនប្រទេសថៃ គេតែងបង្កើត Drama ដើម្បីអោយខ្លួនទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជន។

តែបន្ទាប់ពីបង្ហោះបានជិត៣០នាទី បវរកញ្ញារូបនោះបានលុបទៅវិញព្រមទាំងបានមកស្រាយជាវីដេអូ និង បង្ហោះសារជាថ្មីជាមួយរូបថ្មីថា គាត់បង្ហោះក្នុងន័យល្អទេតែគាត់ច្រលំដាក់រូបខុស ដែលមិនទាន់បានដាក់អក្សរ ធ្វើឱ្យមហាជនយល់ច្រឡំ គាត់បានសុំការអធ្យាស្រ័យ ពីបងប្អូនទាំងអស់គ្នា។

ប្រសិនបើនាងចង់បង្ហាញភាពស្អាតស្អំរបស់ខ្លួន ថាខ្លួនមិនបានធ្វើ poster នេះ នាងនិងក្រុមការងារ Miss Grand Phuket ត្រូវតែស្វែងរកអ្នកធ្វើ poster នេះមកសុំទោស ប្រជាពលរដ្ឋខ្មែរ នោះទើបជាការ បញ្ជាក់ពីភាពស្អាតស្អំយ៉ាងពិតប្រាកដ ជាជាងការសុំទោសតែមាត់។

យ៉ាងណាមិញក្រោយពីការបង្ហោះរបស់បរវកញ្ញាថៃនាង Tia Li Taveepanichpan  បានធ្វើឱ្យអតីតបវរកញ្ញាកម្ពុជា រឿន ណាត បានធ្វើការប្រតិកម្មយ៉ាងខ្លាំងៗចំពោះការមើលងាយរបស់បវរកញ្ញាថៃរូបនោះ ដោយបានធ្វើការរលើកឡើងថា វាមិនមែជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយពេល 5ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអៀបអប)