រឿងរ៉ាវរបស់តារាសម្ដែង ស្រី ដ៏ស្រស់ស្អាតនិងមានភាពស៊ីចស៊ី កញ្ញា អៀង ម៉េងលិ និងអតីតសង្សារចាស់របស់នាងបានធ្វើការចែកផ្លូវគ្នាអស់រយះពេលជាយូរមកហើយ ព្រោះតែការមិនចុះសម្រុងនឹងគ្នា ទើបធ្វើឱ្យនាងនឹងគូរស្នហ៍ចាស់ សម្រេចបំបែកផ្លូវគ្នារៀងៗខ្លួន។


យ៉ាងណាមិញ ក្រោយពីការបែកបាក់គ្នាទៅហើយក្ដី ក៏ប៉ុន្ដែរឿងរ៉ាវរបស់អតីតគូរស្នេហ៍មួយគូរនេះ មិនទាន់បានបញ្ចប់នៅឡើយ ដោយសារតែអតីតគូរស្នេហ៍របស់នាងគឺលោក លោក វ៉ុន ប៊ុនលក្ម្សី ហៅ សកល បានធ្វើការខ្ចីលុយរបស់នាង រហូតដល់ទៅរាប់ម៉ីនដុល្លាឯណោះ ។


នៅក្នុងការបង្ហោះរបស់កញ្ញាអៀងម៉េងលិ បានធ្វើការបើកបង្ហាញនូវទឹកប្រាក់ដែលអតីតគូរស្នេហ៍របស់នាងខ្ចី ដោយបានរៀបរាប់ថា៖ វីដអូទីមួយពីការខ្ចីលុយ ដោយហេតុបញ្ចាក់ គឺបោកថាយកលេងភាគហ៊ុន និង រកសុី ហើយកុហកថានាងខ្ញុំនិងទទួលទៅវិញបាន 2000យ៉ាងតិចក្នុង1ខែ ទើបនាងខ្ញុំហ៊ានអោយ ហើយអោយធ្វើវីដេអូបញ្ចាក់បងៗដែលខមមិញ មិនមែន អោយគេខ្ចីយកចាយទេ គឺ មានមូលហេតុអោយ បើខ្ចីថាត្រូវយកទៅទិញនេះនោះក៏មិនអោយដែល វាពាក់ពាន់និងការរកសុី ហើយ ហ៊ុនគ្នា នៅមានវីដេអូនទី2 ចាំតាមដានសរុបលុយក្នុងវីដេអូនទី1 » 25800$ លោក វ៉ុន ប៊ុនលក្ម្សី ហៅ សកល។
វីដេអូទី២ + វីដេអូទី1 សរុប 64400$ និងលុយខាងក្រៅ មិនបានថតវីដេអូទៀត ចំនួន 20000$ ទៀត លោក វ៉ុន ប៊ុនលក្ម្សី ហៅ សកល









សូមទស្សនាវីដេអូខាងក្រោម៖